យុវជនពិការជើងប្រលងមួយបន្ទប់ម្នាក់ឯង ប្រលងជាប់ហើយចំណែកនិទ្ទេសក៏មិនធម្មតា

0
89

សិស្ស​ដែល​អង្គុយ​ប្រឡង​បាក់ឌុប ១បន្ទប់​ម្នាក់​ឯងមានជម្ងឺស្វិតជើងមួយចំហៀង ដែល​ទទួល​ការ​ចាប់​អារម្មណ៍​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ទីបំផុត​បាន​​ប្រឡង​ជាប់​ហើយ ចំណែក​​និទ្ទេស​វិញ ក៏​មិន​អន់​ដែរ។

បេក្ខជនឈ្មោះ សេម វិចិត្រ ដែល​ប្រឡង​មួយ​បន្ទប់​ ១ អង្គុយ​តែ​ម្នាក់​ឯង បាន​ប្រលង​ជាប់ និង​ទទួល​បាន​និទ្ទេស D។

Image result for បេក្ខជនប្រឡង១ថ្នាក់ម្នាក់ឯង

​យុវជន​ សេម​ វិចិត្រ មក​ពី​វិទ្យាល័យ​ទ័ព​មានជ័យ ស្ថិត​នៅ​ក្នុង​ស្រុក​គងពិសី​ខេត្ត​កំពង់​ស្ពឺ ដែល​បាន​ប្រលង​នៅ​មណ្ឌល​បឋម​សិក្សា​វល្លិ៍ ​បន្ទប់លេខ១៣ ។សូម​រំលឹក​ថា សិស្ស​ម្នាក់ ដែល​អង្គុយ​ប្រឡង​បាក់ឌុប ១បន្ទប់ម្នាក់​ឯង គឺ​ជា​ហេតុការណ៍​ដ៏​កម្រ​មួយ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ តាមគោលការណ៏របស់ក្រសួងអប់រំ ក្នុងមួយបន្ទប់តម្រូវអោយមានសិស្សប្រលងតែ២៥នាក់តែប៉ុណ្ណោះ បើសិនជាមានលើស ម្នាក់គឺតម្រូវអោយប្រលងម្នាក់ឯង ។

ប្រភព៖ ទំព័រ​ហ្វេសប៊ុក របស់ ឯកឧត្ដម វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ

NO COMMENTS

LEAVE A REPLY