ទាយនិស្ស័យអ្នក​ តាមរយៈស្តាយ​ថតរូប Post ក្នុង​Facebook

សព្វថ្ងៃនេះបច្ចេកវិទ្យាកំពុងតែមានការរីកចំរើន ហើយមនុស្សម្នាក់ៗ មានទូរសព្ទ័ទំនើបៗ ប្រើប្រាស់ សឹងគ្រប់ដៃ ជាពិសេសគឺជំពូក យុវវ័យ គឺចូលចិត្តថតរូប ហើយយកទៅបង្ហោះ (Post) ដើម្បីបង្អួតមិត្តភក្ដិ ជាញឹកញាប់។ ដោយសារតែបែបនេះហើយ មហាស្នេហា សូមលើកយកស្តាយថតរូប មួយចំនួន ដែលអាចបញ្ជាក់ អំពីនិស្ស័យ និង អត្តចរិក របស់អ្នកបាន សូមតាមដានដូចខាងក្រោមនេះ ៖ -ធ្វើស្តាយម្រាមពីរ ជាមនុស្សចូលចិត្តលេងសើច មានចិត្តល្អ...

មិនធម្មតា! ឆេង ប្រសិទ្ធ បានថតម៉ូដែល ជាមួយអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា ជាលើកដំបូង!

តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី២ ឆេង ប្រសិទ្ធ ទោះបីជាមិនបានទទួលនូវជ័យលាភីនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែក្មេងប្រុសរូបនេះហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែមានការងារថ្មីៗជាច្រើនធ្វើជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្មេងប្រុសរូបសម្រស់សង្ហារូបនេះ បានបង្ហាញនូវការងារថ្មីរបស់ខ្លួន ជាម៉ូដែល និងរាំច្រៀង ជាមួយនឹងក្មេងស្រីដែលមានរូបឆោមស្រស់ស្អាតម្នាក់ ដែលបានលេងខ្លួននៅក្នុងសម្លៀកបំពាក់ យ៉ាងឡូយឆាយ​មិនចាញ់មនុស្សធំប៉ុន្មាននោះទេ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ក្មេងស្រីតូចដ៏គួរឲ្យស្រលាញ់រូបនេះ អ្នកអង្គម្ចាស់ក្សត្រីមាននាមថា នរោត្តម ជេណា ដែលមានសែស្រឡាយរាជវង្សផងដែរ ទាំងនេះបើតាមការបញ្ជាក់របស់តារាវ័យក្មេងរូបនេះ នៅក្នុងបណ្តាញសង្គមរបស់គេ។ ហើយនេះជាលើកទី១ ដែលតារាវ័យក្មេងមុខដូចកូនកាត់រូបនេះ បានចាប់ដៃជាដៃគូច្រៀងរាំ ក៏ដូចជាដើរម៉ូត ជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រី...

លោក​រដ្ឋមន្ដ្រី​ ម៉​ម ប៊ុ​ន​ហេង បញ្ជាឲ្យក្រុមការងារចុះទៅមន្ទីរពេទ្យ​ វ៉ិ​ចតូ​រៀ ព្រឹកនេះ បន្ទាប់ពីមានករណីជំរិតទារប្រាក់និងឃុំឃាំង

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មករា ២០១៩ នេះ លោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង បាន​ចាត់​ក្រុមការងារ​ភ្លាម​ៗ ចុះ​ទៅ​ដោះស្រាយ​ករណីនារី​ម្នាក់​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​ វ៉ិ​ច​តូ​រៀ ហើយ​ខាង​មន្ទីរពេទ្យ​បង្ខំ​នាងឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រង​គ្រោះ​ទុក​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​មក​នោះ ។ ករណី​បង្ខំ​វះកាត់ និង​បង្ខាំង​ទារប្រាក់នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃ​ទី​១៣ មក​រា ២០១៩ នៅ​មុខ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ដែល​ស្ថិត​នៅ​ផ្លូវ​លេខ ៣១៥ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក...

ដំបូន្មានផ្លូវចិត្តពី Selena Gomez គឺជាមេរៀនជីវិតដែលអ្នកគួរតែចងចាំ

តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ Selena​ Gomez ​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ក្នុង​ដំណើរ​ជីវិត​របស់​នាង​ ដែល​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ដោយ​សារ​ការ​រស់​នៅ​មិន​មែន​ជា​ខ្លួន​ឯង​ និង​ទម្លាប់នៃការ​ស្តាប់​យោបល់​ពី​អ្នក​ដទៃ​ច្រើនពេក។ កាល​ពី​មុន ​Selena ​ព្យាយាម​ផ្លាស់​ប្តូរ​ខ្លួន​ឯង​នៅ​ពេល​​មាន​គេ​ប្រាប់​នាង​ថា​ឱ្យ​ធ្វើ​បែប​នេះ​បែប​នោះ​ នាង​គិត​ថា​គ្រប់​គ្នា​នឹង​ចូល​ចិត្ត​នាង​ក្រោយ​ពេល​ដែល​នាង​ផ្លាស់​ប្តូរ​តាម​ពាក្យ​សម្តី​គេ​។ ពេល​ខ្លះ​នាង​ត្រូវ​គេ​ពង្វក់​តាម​រយៈ​ពាក្យ​សរសើរ​ «បើ​តែង​តែ​ខ្លួន​អ៊ីចឹង​ទៅ ​នាង​នឹង​សិច​ស៊ី ​នាង​នឹង​ស្អាត​ នាង​នឹង​គួរ​ឱ្យ​ស្រឡាញ់...​» ហើយ​ Selena​ ជឿ​លើ​សម្តី​បែប​នោះ​ពិត​មែន​រហូត​យូរ​ៗ​ទៅ​ វា​ក្លាយ​ទៅ​ជា​ការ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន​។ ក្រោយ​មក​នាង​សង្កេត​ឃើញ​ថា ​ខ្លួន​ឯង​ពិត​ជា​ល្ងង់​ណាស់ ​ចាំ​តែ​ជឿ​តាម​ពាក្យ​អ្នក​ដទៃ ​មិន​ដឹង​ខ្យល់​អ្វី​សោះ​ហើយ​ឱ្យ​គេ​អូស​ទាញ​បាន​តាម​ចិត្ត​ទៀត​។ មិន​តែ​ប៉ុណ្ណោះ ​នាង​ក៏​បាន​បញ្ជាក់​ទៀតថា​៖ «ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​នៅ​ទីនេះ​ប្រាកដ​ជា​ធ្លាប់​ជួប​ស្ថានភាព​ដូច​ខ្ញុំ...

ភ្ញាក់ផ្អើល! រូបសំណាកអធិរាជ​ចិនដ៏ធំធ្វើពីសំរឹទ្ធ​ ​ទម្ងន់ ៦ តោន និងកម្ពស់ ១៩ ម៉ែត្រ ត្រូវដួលផ្កាប់មុខ

រូបសំណាក​អធិរាជ​ចិន​ទី​មួយ Qin Shi Huang ដ៏​ធំ​ដែល​ធ្វើ​ឡើង​ពី​សំរឹទ្ធ មាន​កម្ពស់ ១៩ ម៉ែត្រ និង​ទម្ងន់ ៦ តោន ស្ថិត​នៅ​ក្នុង​ខេត្ត Shandong ប្រទេស​ចិន ត្រូវ​បាន​ខ្យល់​បក់​ដួល​ផ្កាប់មុខ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។ រូបសំណាក​នេះ​ត្រូវ​បាន​សាងសង់​ឡើង កាល​ពី​ឆ្នាំ ២០០៥ នៅ​ក្នុង​ឧទ្យាន​មួយ ក្នុង​ទីក្រុង Binzhou ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ស្រុក។ Qin Shi Huang...

ឡូយមែន!!​!កូនខ្មែរអាចបង្កើតក្បាច់គិតលេខរហ័ស លំដាប់ពិភពលោកឈ្មោះថា….

មិនមែនជារឿងធម្មតានោះឡើយ ដែលកូនខ្មែរអាចបង្កើតក្បាច់គិតលេខរហ័ស លំដាប់ពិភពលោក ដែលអាចគណនាលេខ លឿនជាងការគណនាលេខធម្មតា ដល់ទៅ៤ដងឯណោះ។ ប៉ាម៉ា (PAMA Program) គឺជាកម្មវិធីពិសេសមួយ សម្រាប់អភិវឌ្ឍន៍ខួរក្បាលកុមារ​ ដោយប្រើឧបករណ៍ក្បាច់គិតលេខ ដែលជួយឲ្យកុមារឆ្លាត ពូកែអង្កេត ពូកែផ្ចង់អារម្មណ៍ ពូកែគណិតវិទ្យា ពូកែចងចាំ និងគិតលេខបានរហ័សដោយមាត់ទទេ។ ស្ថាបនិក និងជាប្រធានប្រតិបត្តកម្មវិធីប៉ាម៉ា លោក ផុន សុភា បានឲ្យដឹងថា ប៉ាម៉ា...

ពីអ្នកស៊ីឈ្នួលកាប់បំផ្លាញព្រៃឈើ ប្រែក្លាយជាអ្នកអភិរក្សវិញ ដោយសារតែ បេន…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយពីបុរសម្នាក់ ដែលខំចំណាយទាំងពេលវេលា ទាំងទ្រព្យសម្បត្តិ ចាកឆ្ងាយពីក្រុមគ្រួសារ មករស់នៅ ក្នុងព្រៃ ស្ងាត់ជ្រងំ អស់រយៈពេលជាច្រើនឆ្នាំ ។បេន បានធ្វើឲ្យប្រជាជនកម្ពុជា មានសេចក្តី ស្រលាញ់ នូវអ្វីដែលគាត់បានផ្តល់ឲ្យកូនខ្មែរពេលនេះ ដែលក្នុងនាមខ្លួនខ្ញុំជាខ្មែរ មិនអាចធ្វើបានផង។ វីរៈបុរសដ៏អស្ចារ្យ របស់ប្រជាជនកម្ពុជា បានជួយមើលថែព្រៃឈើ និងសត្វព្រៃ បានយ៉ាងល្អ ។ ជាក់ស្តែងនៅក្នុងនាមជាកូនខ្មែរម្នាក់ លោកតាន់ គឹមសួរ បានរៀបរាប់នៅលើបណ្តាញសង្គម...

មហាសេដ្ឋីដែលមានជាងគេលើពិភពលោក Jeff Bezos លែងលះគ្នាជាមួយភរិយាដោយសារតែ..

ស្ថាបនិក Amazon, លោក Jeff Bezos ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោកមានទ្រព្យសម្បត្តិ ១៣៧ ពាន់លានដុល្លារអាមេរិក  ច្រើនជាងលោក Bill Gates ៤៥ពាន់លានដុល្លារ (The Bloomberg Billionaire Index) បានប្រកាសលែងលះគ្នាជាមួយភរិយា លោកស្រី MacKenzie Bezos ដែលបានរៀបការជាមួយគ្នាអស់រយៈពេល ២៥​ ឆ្នាំ។ លោកស្រី MacKenzie...

ក្រោយវះកាត់ពេលនេះមុខមាត់ យូ ឌីស្កូ ប្រែជាស្រស់ថ្លាជាងមុនហើយ

មួយរយៈពេលមុននេះ តារាសម្តែងដ៏មានប្រជាប្រិយភាព លោកយូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ក្រោមស្ថានភាពយ៉ាងគួរឲ្យបារម្ភ ស្របពេលដែលគ្មានទាំងប្រាក់សម្រាប់ប្តូរក្រលៀន ដើម្បីព្យាបាលខ្លួន រហូតធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ក៏ដូចជាតារាជាច្រើនរូបបាននាំគ្នាចូលជាថវិកា ដើម្បីឲ្យលោកធ្វើការវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាយ៉ាងជោគជ័យ។ យូឌីស្កូ ពេលធ្លាក់ខ្លួនឈឺ ពេលវះកាត់រួច ​ពេលនេះ​ ក្រោយពីត្រលប់មកពីប្តូរក្រលៀន និងវះកាត់អស់ពេលជាច្រើនខែរួចមកឃើញថា តារាប្រុសរូបនេះ តែងតែមិនបង្ហាញមុខជាសាធារណៈឲ្យមហាជនបានដឹង និងឃើញនោះទេ គឺលោកតែងតែពាក់ម៉ាស់ជាប់ជានិច្ច។មិនបានប៉ុន្មានផង ដើមឆ្នាំ២០១៩នេះដែរ លោកក៏បានបង្ហាញមុខមាត់របស់ខ្លួន ជាថ្មី ដែលធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមុខមាត់របស់លោកប្រែជាប្លែក ស្រស់ស្រាយ មានសាច់ជាងមុនឆ្ងាយតែម្តង។ក្រោយពីបានឃើញស្ថានភាពរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាបានធូរនៅក្នុងចិត្ត...

លោកយាយម្នាក់ លក់ស្វាយក្រោមសរសរភ្លើងមួយថ្ងៃហើយមិនទាន់ដាច់មួយទេ បាយក៏មិនទានបានហូប

ពាក្យចាស់ពោលថា ម្ដាយចិញ្ចឹមកូន១០នាក់រស់ តែកូន១០នាក់ចិញ្ចឹមម្ដាយតែម្នាក់មិនរស់ទេ ។ គួរអោយអាណិតលោកយាយណាស់វ័យកាន់តែចាស់នៅទាន់បានសោយសុខជីវិតទៀតដោយត្រូវខំប្រឹងលក់ដូរតាមផ្លូវដើម្បីរកកម្រៃទ្រទ្រង់ជីវភាព។ ជាក់ស្ដែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Phorn Chetra បានលើកឡើងថា៖ «បើអាណិតម្ដាយសូមជួយshareផង..! ម្ដាយលក់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់អត់ទាន់ដាច់ទេកូន សូមជួយទិញម្ដាយផង ម្ដាយមិនលើកដៃសុំទានឬសុំលុយពីកូនៗនោះទេ? តែម្ដាយចង់បានលុយពីញើសឈាមចេញពីម្ដាយ ដូចនេះសូមកូនៗជួយទិញម្ដាយផង បើមិនចឹងទេម្ដាយអត់មានលុយទិញបាយហូបទេ រយលានឈឺផ្សា.. ខ្ញុំអាណិតគាត់ណាស់ បើបងប្អូនចង់ដឹងពត៌មានបន្ថែមឬចង់មកជួបគាត់សូមហៅមកលេខ:085 600076,096 9988938 សូមអរគុណ..!» ៕

តារាបង្ហាញម៉ូតវ័យក្មេង កូនកាត់កូរ៉េ-កាណាដា ពិតជាសង្ហាមិនធម្មតា ក្នុងវ័យទើបតែ ៥​ ឆ្នាំ

ចាប់ផ្តើមមានសន្ទុះល្បីល្បាញ តាមរយៈការបង្ហាញម៉ូតជាតិ និងអត្តរជាតិជាច្រើនលើកច្រើនសា បានធ្វើឱ្យ Lauren Cooper ឬ Cooper Lunde កូនកាត់កូរ៉េ-កាណាដា ក្លាយទៅជាតារាបង្ហាញម៉ូតវ័យក្មេង ដែលមានកេរ្តិ៍ល្បីល្បាញសុះសាយ ជាពិសេសគឺនៅលើបណ្តាញសង្គមតែម្តង។ ក្នុងវ័យទើបតែ ៥ ឆ្នាំប៉ុណ្ណោះ Cooper មានសម្រស់យ៉ាងស្រស់សង្ហា ដោយបានទាក់ទាញចិត្តហ្វេនៗ ជាអ្នកគាំទ្រជាច្រើននាក់ ឱ្យស្រលាញ់គេស្ទើរតែដកចិត្តមិនរួច។ នេះក៏ព្រោះតែស្ទាយ៍នៃការតុបតែងខ្លួនរបស់គេ គឺពិតជា Cute Cute...

ម្ដាយមិនទាន់ស្លាប់ផង យកគាត់មកបោះចោល ឲ្យស្លាប់ដោយសារអត់អាហារ

ថ្មីៗនេះប្រជាពលរដ្ឋបានប្រទះឃើញលោកយាយម្នាក់ ដេកដកដង្ហើមចង្រិត រំភួយ នៅកណ្ដាលវាលស្ថិតនៅតំបន់មួយក្នុងខេត្ត Zhejiang ប្រទេសចិន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រោយមកត្រូវបានគេស្រាវរកឃើញថា លោកយាយកំសត់ត្រូវបានកូនរបស់គាត់យកមកបោះចោល ឲ្យគាត់រង់ចាំសេចក្ដីស្លាប់តែម្នាក់ឯង ។ ប្រភពព័ត៌មាននៅក្នុងប្រទេសចិន បានឲ្យដឹងថា លោកយាយមិនបង្ហាញអត្តសញ្ញាណខាងលើនេះ មានសភាពស្លេកស្លាំង ភ្លែកបិទ តែមាត់របស់គាត់នៅហានៅឡើយ ដោយស្រែកឃ្លានអាហារ ហើយខណៈនោះប្រជាពលរដ្ឋក៏បានទាក់ទងហៅសមត្ថកិច្ច និងមន្ទីរសន្តិសុខសាធារណៈក្នុងតំបន់ដើម្បីមកសង្គ្រោះលោកយាយ ។ ក្រោយមកលោកយាយក៏ត្រូវបានយកចិត្តទុកដាក់ដោយ ក្រុមគ្រូពេទ្យ ក៏ដូចជាសប្បុរសជននានា ខណៈដែលមានមនុស្សជាច្រើន រិះគន់ទៅលើកូនរបស់លោកយាយ...

គយគន់សម្រស់សម្តេច​ព្រះរាម នរោត្តម​ បុប្ផា​ទេវី​ ដែលជាតួឯករបាំអប្សរាដំបូងគេ

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះជាថ្ងៃខួបចម្រើនព្រះជន្មវស្សាគម្រប់ ៧៦ព្រះវស្សា នៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី សាស្រ្តាចារ្យសិល្បះ និងជាតួឯករបាំអប្សរាដំបូងគេបំផុតក្នុងប្រវត្តិនៃរបាំដ៏ល្អឯក ដែលបាននាំរបាំបុរាណខ្មែរផ្សព្វផ្សាយល្បីល្បាញពេញពិភពលោក។ យ៉ាងណាមិញថ្ងៃនេះជាថ្ងៃខួបចម្រើនព្រះជន្មវស្សាគម្រប់ ៧៦ព្រះវស្សា របស់ទ្រង់ សូមនាំប្រិយមិត្តអ្នកអាន មកគយគន់សម្រស់និងជីវប្រវត្តិខ្លីៗរបស់ទ្រង់។ សម្តេច​ព្រះរាម នរោត្តម​ បុប្ផា​ទេវី​...

បែកធ្លាយ តាមពិតប្រុសបរទេសម្នាក់នេះ គឺជាសង្សារចាស់ CL ស្រលាញ់គ្នាបាន២ឆ្នាំ ថែមទាំងសាក់ឈ្មោះនាងលើដៃទៀត!

ចាប់តាំងពីប្រឡូកចូលវិស័យKpop រយៈពេលជិត១០ឆ្នាំមកនេះ គេមិនធ្លាប់ឃើញតារារ៉េបស្រី CL អតីតសមាជិកក្រុម 2NE1 បែកធ្លាយព័ត៌មានចចាមអារ៉ាមស្នេហា ជាមួយបុរសណាម្នាក់ឡើយ ដោយភាគច្រើនគឺមានតែ ហ្វេនជាអ្នកចាប់គូ CL ជាមួយតារាក្នុងផលិតកម្មតែមួយដូចជា GD ជាដើមតែប៉ុណ្ណោះ។ ដោយឡែក ស្រាប់តែថ្មីៗនេះ តាមរយៈការបង្ហោះមួយ របស់ផេកហ្វេសប៊ុកអ្នកគាំទ្រ 2NE1 ផ្លូវការនៅកម្ពុជា បានទម្លាយនូវអាថ៌កំបាំងស្នេហាមួយរបស់ តារារ៉េបស្រី CL ដែលគ្រប់គ្នា មិនធ្លាប់បានដឹងពីមុនមក។ ដោយក្នុងនោះ គេបានរៀបរាប់ថែមទាំងអមមកជាមួយនឹងរូបថតថា៖ «តើអ្នកមានដឹងអត់ថា Ash Stymest ដែលជាតួប្រុសក្នុងបទ «Gotta Be You»...

CEO វ័យ១៣ឆ្នាំ កំពុងល្បីល្បាញខ្លាំងតាមរយៈការបង្កើតនូវគំនិតច្នៃប្រឌិតរបស់នាងផ្នែកបច្ចេកវិទ្យា។

Hillary Yip គឺជាក្មេងស្រី ដែលទើបតែមានអាយុ ១៣ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពខ្ពស់ខុសពីក្មេងធម្មតា។ បច្ចុប្បន្នក្មេងស្រីជនជាតិចិនម្នាក់ កំពុងតែល្បីល្បាញនៅលើពិភពលោក តាមរយៈការបង្កើតនូវគំនិតច្នៃប្រឌិតរបស់នាងផ្នែកបច្ចេកវិទ្យា។ Hilary Yip បានបង្កើតនូវ App មួយឈ្មោះ MinorMynas ដែលបង្កលក្ខណៈងាយស្រួលឲ្យក្មេងៗនៅលើសកលលោកអាចជជែកគ្នាលើប្រធានបទដែលពួកគេចាប់អារម្មណ៍ ជាពិសេសពួកគេអាចរៀនភាសាបរទេស តាមរយៈ App នេះផងដែរ។ តាមរយៈបច្ចេកវិទ្យាមួយនេះ ក្មេងៗ អាចនិយាយ ឬរៀនភាសាបរទេសជាមួយគ្រូដែលជាជនជាតិដើមទៀតផង។ នៅក្នុងបទសម្ភាសជាមួយកាសែត South...

SBS ​រាយការណ៍​ថា​អ្នកគាំទ្រ​ក្រុម​ EXO ប្រើ​វិធី​ខុស​ច្បាប់​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​សម្រាប់​កម្មវិធី​ពាន​រង្វាន់​ ‘Golden Disc Awards’

យោង​តា​ម​សេចក្តី​រាយការណ៍​របស់​ស្ថានីយ​ទូរទស្សន៍​ SBS ឱ្យ​ដឹង​ថា​អ្នក​គាំទ្រ​ក្រុម​ EXO ​ជា​ច្រើន​ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​ការ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​មិន​ស្រប​ច្បាប់​សម្រាប់​​ការ​បោះ​ឆ្នោត​។​ ពាន The ‘Popularity Award’ របស់​កម្មវិធី​ពាន​រង្វាន់ ‘Golden Disc Awards’ លើក​ទី៣៣ ផ្តោត​ទាំង​ស្រុង​ទៅ​លើ​ចំនួន​សន្លឹក​ឆ្នោត​។ ក្រុម BTS បាន​នាំ​មុខ​គេ​ ប៉ុន្តែ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ ក្រុម EXO ដែល​តាម​ពីក្រោយ​ដោយ​ឋិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ រួម​ជាមួយ​នឹង​សន្លឹក​ឆ្នោត​រាប់​ពាន់​សន្លឹក​ស្រាប់​តែ​យក​ឈ្នះ​ក្រុម BTS យ៉ាង​លឿន​​។...

រីហ្សតដ៏ប្រណីតនៅកោះម៉ាល់ឌីវ ត្រូវអគ្គីភ័យលេបត្របាក់ត្រឹម១យប់

ក្រុម​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​នៅ​កោះ​ម៉ាល់ឌីវ ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ទាំង​យប់​ក្រោយ​អគ្គិភ័យ​ឆាប​ឆេះ​រីហ្សត Gili Lankanfushi។យោងតាម Yahoo7 ឲ្យ​ដឹង​ថា​អគ្គីភ័យ​បាន​លេប​ត្របាក់​រីហ្សត Gili Lankanfushi កាល​ពី​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ពុធ​ទី៣​ខែ​មករា​នេះ។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​តាម​រយៈ Twitter របស់​រីហ្សត​ឲ្យ​ដឹង​ថា ភ្ញៀវ​និង​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន ត្រូវ​បាន​ជម្លៀស​ចេញ​ពី​កោះ​និង​ផ្ដល់​កន្លែង​ស្នាក់​បណ្ដោះ​អាសន្ន​ហើយ​ដោយ​មិន​មាន​នាក់​រង​របួស ឬ​បាត់​បង់​ជីវិត​នោះ​ទេ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆាប​ឆេះ​នៅ​ឡើយ​។ ដោយ​ឡែក​យោងតាមកងកម្លាំងការពារជាតិម៉ាល់ឌីវ​ឲ្យ​ដឹង​ថា ខ្យល់បក់ខ្លាំង​បាន​ធ្វើ​ឲ្យ​អគ្គីភ័យនេះ​ឆាប​ឆេះ និង​រាល​ដាល​កាន់​តែ​ខ្លាំង​ដោយ​សារ​ស្ថិត​នៅ​លើ​កោះ។ អគ្គីភ័យត្រូវបានគេគិតថាបានរាលដាលចេញពីវីឡាទៅភោជនីយដ្ឋាននិងផ្ទះបាយនៅរីហ្សតនេះ ខណៈ​ទំហំ​នៃ​ការ​ខូច​ខាត មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ដោយ​រង់​ចាំ​ការ​ស៊ើប​អង្គេត​រួច​រាល់​សិន។ គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​...

តោះ! មកស្វែងយល់ពីវិមាន ឈ្នះឈ្នះ ដែលទើបនិងសម្ពោធថ្មីៗនេះ

នៅថ្ងៃស្អែកនេះ វិមានឈ្នះ ឈ្នះ នឹងត្រូវរៀបចំពិធីសម្ពោធរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ធ្នូ ដើម្បីរំឭកដល់ការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមកាលពីឆ្នាំ ១៩៩៨ ដែលនាំសន្តិភាពពេញលេញ​ដល់ប្រទេសកម្ពុជា ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំ ។ វិមាននេះ ស្ថិតនៅលើទីតាំងទំហំ ៨ ហិកតា នៅខាងមុខកីឡដ្ឋានមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ...

សម្តេច ហ៊ុន សែន ប្រកាស រើផ្សារបន្លែពីផ្សារដើមគរ ទៅបង្កើតផ្សារថ្មីនៅបឹងតាមោកវិញ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកដីបឹងតាមោកស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។ ជាពិសេសកន្លែងចែកចាយបន្លែនៅផ្សារដើមគរនឹងរើទៅផ្សារថ្មីនេះ។ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងធ្វើចំណតរថយន្តនៅលើផ្ទៃដីបឹងតាមោកនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតាំងពីអំឡុងខែមិថុនាឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយនៅពេលថ្មីៗនេះ។ ផ្សាដើមគរ ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងចំណតរថយន្តនៅបឹងតាមោកនេះ ទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។ បឹងតាមោក កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានធ្វើសំណើមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...

មូលហេតុទាំង ៥ ដែលអ្នកធ្វើការភាគច្រើនឆាប់ចាស់ជាងអាយុ

កាល​ពី​​​​អត់​ទាន់​​មាន​​ការងារ​​​​​​​​​ ធុញ​​ទ្រាន់​​​​ណាស់​​​ព្រោះ​​គ្មាន​​​​​ប្រាក់​ខែ​​​​ចាយ​នឹង​​គេ​ តែ​​​ដល់​​​ពេល​មាន​​​​ហើយ​​​​ បែរ​ជា​​​​​​​សម្រស់​​​​​​​​អន់​​​ថយ​​​ទៅ​​​​វិញ​​។ តើ​​​​អ្នក​​​ដឹង​​អត់​​​​ថា​ មូលហេតុ​អ្វី​​​បាន​ជា​​​​​​ការងារ​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​​​​ឆាប់​ចាស់​​? ១. អង្គុយ​​យូរ ​​​​​​​តាម​​ការ​​សិក្សា​​​​​បាន​បង្ហាញ​ថា អង្គុយ​​យូរ​​នៅ​មួយ​​​កន្លែង​​អាច​​​​ធ្វើ​ឲ្យ​អ្នក​​ឆាប់​​​​ចាស់​ពិត​មែន។ ដោយ​​​សារ​​តែ​​​កោសិកា​ម្យ៉ាង​​​ឈ្មោះ​​ថា  telomeres ថយ​​​ចុះ​​​​​​​ ជា​​ហេតុ​​​​​​​ធ្វើ​ឲ្យ​​​​​​​​​​​​​​​​​​អ្នក​​​​​​វិវឌ្ឍ​​ទៅ​​​រក​ភាព​​​ចាស់​​​​លឿន​ជាង​​​​វ័យ​​​ដល់​​​ទៅ​​ ​៨​ ឆ្នាំ។ ​​​អ្នក​​ជំនាញ​​​​បាន​​​បញ្ជាក់​ទៀត​​ថា សម្រាប់​​អ្នក​​អង្គុយ​ធ្វើ​ការ​​​​​​យូរ​​ ​​​ដើម្បី​ជៀស​​វាង​​កុំ​ឲ្យ​​​​​​​​​​មើល​​ទៅ​​ចាស់​​ជាង​​វ័យ គួរ​​​​ហាត់​​ប្រាណ​​​​​​​ឲ្យ​បាន​​​ ៣០​ ​នាទី​​ក្នុង​មួយ​​​ថ្ងៃ។ ២. ធ្វើ​​ការ​យូរ​ម៉ោង ​​​​​​​​​​​​​​​​​ធ្វើ​ការ​​លើស​ពី​​​ ៥០​ ម៉ោង​ក្នុង​មួយ​​សប្ដាហ៍​ ​​ងាយ​​ប្រឈម​នឹង​​​​ជំងឺ​​​​​​រួម​ទាំង​​បញ្ហា​​សុខភាព​​​ផ្សេងៗ...