វិធីសម្អាត និងរក្សារទុកអាវទ្រនាប់

0
320

ការបោកគក់សម្អាត និងរក្សាទុកអាវទ្រនាប់អោយបានត្រឹមត្រូវ ជួយអោយអាវទ្រនាប់នៅថ្មីស្អាតបានយូរ ក៏ដូ​ចជាពន្យាអាយុកាលប្រើប្រាស់របស់វា។

bra-washing-fb_0

ចង់ដឹងថាតើគួរធ្វើដូចម្តេចខ្លះ សូមសាកល្បងនឹងវិធីខាងក្រោមដូចជា​ ៖

១. បែងចែកអាវទ្រនាប់បោកគក់ ទៅតាមពណ៍ ដើម្បីកុំអោយចេញពណ៍ ហើយគួរបោកគក់វាផ្សេងពីសម្លៀកបំពាក់ទូទៅផងដែរ។

២.​ ប្រើម្សៅសាប៉ូដែលគ្មានផ្សំសារធាតុជម្រះអោយស រឺប្រើទឹកថ្នាំដែលផលិតឡើងសម្រាប់បោកគក់ឈុតអាវទ្រនាប់ជាពិសេសតែម្តង។

៣. ប្រើដៃត្រដុសអាវទ្រនាប់ថ្នមៗ មិនត្រូវញីនោះទេ រួចហើយត្រូវលាងនឹងទឹកស្អាតតាមធម្មតា។ ប្រសិនបើអ្នកប្រើម៉ាស៊ីនបោកខោអាវ អ្នកគួរដាក់ថង់សម្រាប់បោករាល់ពេល ដើម្បីការពារមិនអោយអាវទ្រនាប់ស្លេកពណ៍ ហើយត្រូវប្រើពេលបោកគក់ ត្រឹមតែ ៣ទៅ៥នាទី បានហើយ។

៤. ក្រោយពេលបោកអាវទ្រនាប់រួច អ្នកត្រូវយកវាទៅដាក់ហាល នៅកន្លែងដែលមានម្លប់ និងខ្យល់ មិនត្រូវហាលនៅចំកន្លែងដែលថ្ងៃក្តៅខ្លាំងពេកនោះទេ ព្រោះវាធ្វើអោយសាច់ក្រណាត់ឆាប់ខូចគុណភាព។

៥. ការដាក់ហាលអាវទ្រនាប់ គឺត្រូវធ្វើទៅតាមទ្រង់ទ្រាយអាវទ្រនាប់ និងប្រើតង្កៀបកៀបខ្សែទាំងសងខាង មិនត្រូវគាបតែម្ខាងនោះទេ ព្រោះវាធ្វើអោយទឹកត្រូវហូរទៅផ្តុំនៅត្រង់បរិវេណកន្សោមអាវទ្រនាប់ ធ្វើអោយអាវទ្រនាប់ងាយនឹងប្រែប្រួលខុសពីទ្រង់ទ្រាយដើម។

៦. ចំណែកឯការរក្សាទុកអាវទ្រនាប់ ក៏ត្រូវធ្វើទៅតាមទ្រង់ទ្រាយរបស់វាផងដែរ ប៉ុន្តែមិនត្រូវបត់ពាក់កណ្តាលនោះទេ ព្រោះវាអាចធ្វើអោយអាវទ្រនាប់ខូចទ្រង់ទ្រាយបាន។

 

អត្ថបទ​ ៖ Karma

NO COMMENTS

LEAVE A REPLY