CEO វ័យ១៣ឆ្នាំ កំពុងល្បីល្បាញខ្លាំងតាមរយៈការបង្កើតនូវគំនិតច្នៃប្រឌិតរបស់នាងផ្នែកបច្ចេកវិទ្យា។

0
337

Hillary Yip គឺជាក្មេងស្រី ដែលទើបតែមានអាយុ ១៣ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពខ្ពស់ខុសពីក្មេងធម្មតា។ បច្ចុប្បន្នក្មេងស្រីជនជាតិចិនម្នាក់ កំពុងតែល្បីល្បាញនៅលើពិភពលោក តាមរយៈការបង្កើតនូវគំនិតច្នៃប្រឌិតរបស់នាងផ្នែកបច្ចេកវិទ្យា។

Hilary Yip បានបង្កើតនូវ App មួយឈ្មោះ MinorMynas ដែលបង្កលក្ខណៈងាយស្រួលឲ្យក្មេងៗនៅលើសកលលោកអាចជជែកគ្នាលើប្រធានបទដែលពួកគេចាប់អារម្មណ៍ ជាពិសេសពួកគេអាចរៀនភាសាបរទេស តាមរយៈ App នេះផងដែរ។ តាមរយៈបច្ចេកវិទ្យាមួយនេះ ក្មេងៗ អាចនិយាយ ឬរៀនភាសាបរទេសជាមួយគ្រូដែលជាជនជាតិដើមទៀតផង។

នៅក្នុងបទសម្ភាសជាមួយកាសែត South China Morning កាលពីពេលថ្មីៗនេះ Hilary ដែលជាស្ថានិក និងជាអគ្គនាយិកាវ័យក្មេង MinorMyanas បានលើកឡើងថា បច្ចុប្បន្ននេះ MinorMynas app មានអ្នកទាញយក (downloads) ប្រមាណជាង ៤ ម៉ឺន នៅក្នុងចំណោមប្រទេសជាង ៥០។

ក្មេងស្រីម្នាក់បានបង្ហើបពីមនុស្សដែលជា Idol របស់ខ្លួនគឺលោកស្រី Michelle Obama ដែលនាងគិតថា ជាស្រ្តីដ៏អស្ចារ្យ និងគួរឲ្យយកគំរូតាម។ Hilary រំពឹងថា ថ្ងៃណាមួយនាងនឹងបានជួបភរិយារបស់លោក អូបាម៉ា និងនិយាយទៅកាន់លោកស្រីបែបនេះថា៖« ថ្ងៃនេះ ជាពេលវេលាដ៏រំភើបក្រៃលែង ដែលក្មេងស្រី និងរូបខ្ញុំផ្ទាល់ ព្រមទាំងអ្នកដទៃទៀត កំពុងធ្វើការ ដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរ»៕

ប្រភព៖ China post

NO COMMENTS

LEAVE A REPLY