មហាសេដ្ឋីដែលមានជាងគេលើពិភពលោក Jeff Bezos លែងលះគ្នាជាមួយភរិយាដោយសារតែ..

0
59

ស្ថាបនិក Amazon, លោក Jeff Bezos ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោកមានទ្រព្យសម្បត្តិ ១៣៧ ពាន់លានដុល្លារអាមេរិក  ច្រើនជាងលោក Bill Gates ៤៥ពាន់លានដុល្លារ (The Bloomberg Billionaire Index) បានប្រកាសលែងលះគ្នាជាមួយភរិយា លោកស្រី MacKenzie Bezos ដែលបានរៀបការជាមួយគ្នាអស់រយៈពេល ២៥​ ឆ្នាំ។

លោកស្រី MacKenzie គឺជាអ្នកនិពន្ធរឿងប្រលោមលោក បច្ចុប្បន្នមានអាយុ ៤៨ឆ្នាំ។ កាលពីឆ្នាំ ២០១៣ កន្លងទៅ លោកស្រីបានប្រាប់ថា លោកស្រីស្គាល់ លោក Jeff នៅពេលសម្ភាសន៍ការងារមួយកន្លែងនៅទីក្រុង New York។ ពួកគេភ្ជាប់ពាក្យជាមួយគ្នាបន្ទាប់ពីស្គាល់គ្នាអស់រយៈពេល ៣ខែ និងរៀបការជាមួយគ្នានៅឆ្នាំ ១៩៩៣។  Amazon ត្រូវបានបង្កើតឡើង បន្ទាប់ពីអ្នកទាំងពីររៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន១ឆ្នាំ។

បច្ចុប្បន្នពួកគេមានកូនប្រុស ៣នាក់និងកូនស្រីចិញ្ចឹមម្នាក់។ តាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា បញ្ហាបែកបាក់នេះគឺដោយសារលោក Jeff មានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតអ្នកដឹកនាំកម្មវិធីម្នាក់នៅ Fox TV ឈ្មោះ Lauren Sanchez តាំងពីចុងឆ្នាំ ២០១៨ មកម្ល៉េះ។  ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបាននិយាយថា “ពួកយើងមានមោទនភាពណាស់ដែលបានរៀបការជាមួយគ្នា ហើយពួកយើងនឹងនៅតែរក្សាចំណងមិត្តភាពនេះ  បើទោះបីជាពួកយើងលែងលះគ្នាហើយក៏ដោយ”៕

ប្រភព៖ daily news

NO COMMENTS

LEAVE A REPLY