ត្រូវដឹងរឿងប៉ុន្មានយ៉ាងនេះ ជួយដោះស្រាយបញ្ហាពេលឡានធ្លាក់ចូលទឹក

0
200

ហេតុការណ៍​ផ្សេង​ៗដែលកើតឡើងជាយថាហេតុ ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​ជា​ការ​ព្រួយ​បារម្ភ​ដល់​អ្នក​បើកបរ​គ្រប់​រូប ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អាយុ​ជីវិត​បាន។ ក្នុង​ចំណោម​គ្រោះថ្នាក់​ទាំង​នោះ មាន​ខ្លះ​មិន​មែន​សុទ្ធ​តែ​បង្ក​ពី​​ទង្វើ​អ្នក​បើកបរ​ទាំង​ស្រុង​ទេ វា​អាច​មក​ពី​កត្តា​នានា ដូច​ជា​យានយន្ត និង​គ្រោះ​ធម្មជាតិ​ជាដើម។

Image result for car fall in water

បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហូរ​កាត់​ផ្លូវ​អាច​ធ្វើ​ឲ្យ​ផ្លូវ​ដាច់​បាន ហើយ​នាំ​ឲ្យ​អ្នក​បើកបរ​កាត់​អាច​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ ឬ​ប្រឡាយ​តាម​ចរន្ត​ទឹក​នោះ។ បើ​សិន​ជា​រថយន្ត​អ្នក​ធ្លាក់​ចូល​ក្នុង​ទឹក ខាង​ក្រោម​នេះជា​រឿង​ដែល​អ្នកត្រូវដឹងថា​គួរ​ធ្វើនឹង​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​សង្គ្រោះ​ជីវិត​របស់​អ្នក រួម​ទាំង​អ្នក​ដំណើរ៖

-រឿង​ដែល​គួរ​ធ្វើ៖

 

ត្រូវ​តាំង​អារម្មណ៍​ឲ្យ​ល្អ​ កុំ​ស្លន់​ស្លោរ

បើក​ភ្លើង​ចង្កៀង​ឲ្យ​អស់​ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​ឃើញ និង​ហៅ​ភ្នាក់ងារ​សង្គ្រោះ

ដោះ​ខ្សែ​ក្រវាត់​សុវត្ថិភាព​ចេញ

បើក​សោ​រថយន្ត​ឲ្យ​ហើយ

ដោះ​ខោ​អាវ​ក្រៅ​ដែល​ជក់​ទឹក​ចេញ​ឲ្យ​ហើយ

ទម្លាក់​កញ្ចក់​បង្អួច មុន​ពេល​ដែល​វា​លេច​ចូល​បាត់​ទៅ​ក្នុង​ទឹក

បើ​កញ្ចក់​ទម្លាក់​មិន​បាន​ អ្នក​ត្រូវ​បើក​ទ្វារ។ ប៉ុន្តែត្រូវ​ចាំ​ថា​ទាល់​តែ​ទឹក​ចូល​ពេញ​រថយន្ត ទើប​សម្ពាធ​ខាង​ក្នុង​និង​ក្រៅ​ស្មើ​គ្នា និង​អាច​បើក​ទ្វារ​បាន។

-រឿង​ដែល​មិន​គួរ​ធ្វើ៖

កុំ​ភ័យ​ស្លន់​ស្លោ

កុំ​ប្រើ​កម្លាំង​ដើម្បី​បើក​ទ្វារ​ពេល​លិច​ចូល​ទៅ​ក្នុង​ទឹក ព្រោះ​សម្ពាធ​ពី​ខាង​ក្រៅ​នឹង​រុញ​ច្រាន​មិន​ឲ្យ​បើក​ទ្វារ​ឡាន​បាន​ឡើយ។

កុំ​អង្គុយ​ស្ងៀម​លើ​កៅអី ត្រូវ​ត្រៀម​ចេញ​តាម​កញ្ចក់ ឬ​ក៏​ទ្វារ​ឲ្យ​ហើយ

កុំ​ព្យាយាម​វាយ​បំបែក​កញ្ចក់​ពេល​ឡាន​លិច​ចូល​ក្រោម​ទឹក​ ព្រោះ​បើ​សម្ពាធ​នៅ​ខាង​ក្រៅ​ខ្លាំង​ពេល​វាយ​បំបែក​កញ្ចក់​វា​អាច​ឲ្យ​កម្លាំង​ទឹក​បុក​មក​ខ្ទេច​កញ្ចក់ ខ្ទាត​បំណែក​ស្រួច​ត្រូវ​មនុស្ស​ក្នុង​រថយន្ត។

ពេល​ចេញ​ពី​ឡាន​បាន​ មិន​ត្រូវ​នៅ​ជិត​វា​ទៀត​ទេបើ​សិន​ជា​ឡាន​លិច​ក្នុង​ទឹក​រាក់​ អ្នក​អាច​​ជាន់​លើ​ដំបូល​បាន ហើយត្រូវ​ប្រញាប់​ចេញ​ពី​រថយន្ត​ភ្លាម ព្រោះ​ឡាន​អាច​រអិល​ធ្វើ​ឲ្យ​អ្នក​ដួល​មាន​របួស​។ ម៉្យាង​ទៀត កម្ពស់​ទឹក​អាច​ឡើង​ចុះ​លឿន​ខុស​ពី​ការ​ស្មាន ពិសេស​នា​រដូវ​វស្សា​នតែ​ម្ដង អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់

ប្រភពcars  ប្រែសម្រួល stella

NO COMMENTS

LEAVE A REPLY