ដំណោះស្រាយបញ្ហាស្បែកមានសង្វារដោយវិធីងាយៗ

0
1518

បញ្ហាស្បែកមានសង្វារតែងកើតមានលើមិនថាជាមនុស្សស្រីរឺមនុស្សប្រុសទេ។ ភាគច្រើនគេនិយាយថាសង្វារកើតលើមនុស្សស្រីដែលមានគ្រួសារ និងបន្ទាប់ពីសំរាកកូនរួច។ ក៏ប៉ុន្តែ មិត្តនារីខ្លះមិនទាន់មានគ្រួសារផង តែពួកគេកើតមានបញ្ហាសង្វារលើរាងកាយរួចបាត់ទៅហើយ។

stretchmarks7

សង្វារគេប្រទះឃើញកើតមានភាគច្រើនលើស្រ្តីមានផ្ទៃពោះ មនុស្សដែលធាត់​ និងវ័យជំទង់ដែលកំពុងតែរីកធំធាត់។​ បរិវេណដែលកើតមានបញ្ហាសង្វារច្រើនកើតមាននៅលើបរិវេណក្បាលពោះ សុដន់ ត្រគាក កំភួនជើង និងភ្លៅជាដើម។

o-STRETCH-MARKS-PREGNANCY-facebook

សង្វារកើឡើងដោយសារតែការពង្រីកនៃស្បែកអ្នកលឿនខ្លាំងពេក។ ដូចនេះ អ្នកគួរមានវិធានការសំរាប់ការពារ​ និងលុបបំបាត់ស្លាកស្នាមសង្វារទាំងនេះលើរាងកាយរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រធម្មជាតិខ្លះៗដើម្បីការពារនឹងលុបបំបាត់ស្នាមទាំងនេះ ៖

១. ប្រទាលកន្ទុយក្រពើ

aloe-vera-625_625x350_71443086188

​យកប្រទាលកន្ទុយក្រពើ ២ទៅ៣សន្លឹក មកចិតសំបកចេញ យកតែសាច់អន្ធិលថ្លាៗ រួ​ចលាងជ័រចេញអោយស្អាត បន្ទាប់មកយកមកបិតនៅបរិវេណដែលមានសង្វារជាប្រចាំព្រឹកល្ងាច នោះស្បែករបស់អ្នកនឹងចាប់ផ្តើមរលុបស្នាមសង្វារម្តងបន្តិចរហូតដល់រលុបអស់។

២. ស្លឹកត្រចៀកក្រាញ់

slerk-tro-jeak-cham-asiatic-pennywort

យកស្លឹកត្រចៀកក្រាញ់មួយក្តាប់ដៃ លាងទឹកអោយស្អាត រួចយកមកកិន រឺបុកយកតែទឹក ហើយលាបលើបរិវេញដែលមានសង្វារជាប្រចាំព្រឹក ល្ងាច រហូតដល់សង្វារនោះរលុបបាត់។

៣. អំបិលខនិជ

sůl

ក្រោយពេលងូតទឹករួចយកអំបិលខនិជ មកខាត់ស្បែកពេញរាងកាយជាប្រចាំ បន្ទាប់មកលាងខ្លួនដោយទឹកស្អាត ជូតខ្លួនអោយស្ងួត បន្ទាប់មកសូមលាបឡេ រឺក្រែមថែបំប៉នស្បែក នោះនឹងធ្វើអោយស្បែកដែលបែកសង្វារហាប់តឹងណែនឡើងវិញ។

៤. ទឹកស្អាត

drinking-water

លោកអ្នកដែលមានបញ្ហាស្បែកសង្វារគួរតែពិសារទឹកស្អាតក្នុងមួយថ្ងៃអោយបានយ៉ាងតិច ពីរលីត្រ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្តុំក្នុងស្រទាប់ស្បែក ដែលជាមូលហេតុមួយបណ្តាលអោយស្បែកមានសង្វារ និងមានផ្នត់មិនរាបស្មើរ។

៥. ទឹកដោះគោជូរ

homemade-yogurt

យកទឹកដោះគោជូរមានជាតិខ្លាញ់ទាបមួយប្រអប់ ស្ត្រប៊ឺរី ២ទៅ៣ផ្លែមកក្រឡុកចូលគ្នា រួចទទួលទាន ដើម្បីបំផ្លាញជាតិខ្លាញ់ដែលបណ្តាលអោយស្បែកកើតមានសង្វារ និងមានផ្នត់មិនរាបស្មើរ។

 

អត្ថបទ ៖ Karma

NO COMMENTS

LEAVE A REPLY