៨ចំនុចដែលស្វាមីល្អគួរធ្វើពេលភរិយាមានផ្ទៃពោះ

0
275

ស្រ្តីពេលដែលកំពុងមានផ្ទៃពោះតែងតែមានអារម្មណ៍មិនស្ថិតស្ថេរ គឺមានការប្រែប្រួលអារម្មណ៍ ទៅជាមិនសប្បាយចិត្តភ្លាមៗ។ ដូចនេះ បុរសដែលជាស្វាមីទាំងឡាយគួរតែយល់អំពីបញ្ហាទាំងនេះ ហើយគួរតែធ្វើការយកចិត្តទុកដាក់ចំំពោះភរិយាជាទីបំផុត។ លោកអ្នកគួរតែប្រព្រឹត្តនៅទង្វើដូចខាងក្រោមនេះ នៅពេលដែលភរិយាកំពុងមានផ្ទៃពោះដូចជា ៖

១. ត្រូវបង្កើតអារម្មណ៍សប្បាយរីករាយ ស្រស់ស្រាយ មិនត្រូវប្រើអារម្មណ៍មួម៉ៅដាក់ភរិយាឡើយ

២. ត្រូវលើកទឹកចិត្ត គាំទ្រ និងសសើរគាត់ជានិច្ច

៣. ត្រូវផ្តល់ក្តីស្រលាញ់ និភាពស្និតស្នាលដល់គាត់

៤. ត្រូវជូនភរិយាទៅពិនិត្យផ្ទៃពោះ រឺគ្រប់ពេលដែលភរិយាមានណាត់ជាមួយគ្រូពេទ្យ

៥. ត្រូវមើលថែទាំគាត់ទាំងការហូបអាហារ​ ហាត់ប្រាណ និងការសំរាក

៦. ត្រូវធ្វើការម៉ាស្សាថ្នមៗដល់គាត់មុនពេលចូលគេង

៧. ត្រូវផ្តល់ពេលវេលាអោយបានច្រើនដល់គាត់

៨. ត្រូវចេះនាំគាត់ចេញលំហែកាយខាងក្រៅ ឬធ្វើអ្វីមួយអោយគាត់មានអារម្មណ៍ល្អ។

 

អត្ថបទ ៖ Karma

NO COMMENTS

LEAVE A REPLY