យល់ដឹងពីអត្ថប្រយោជន៍ផ្លែឪឡឹក

0
578
Watermelon isolated on white background

ឪឡឹកគឺមានប្រភពកំណើតមកពីទ្វីបអាហ្រិកកណ្តាល ភាគខាងត្បូងដែលមានសីតុណ្ហភាពក្តៅ។​ ឪឡឹកគឺមានច្រើនពូជណាស់ដែលមានដូចជា ឪឡឹកជិនត្រា, ឪឡឹកពិដូ និងឪឡឹកដែលមានសាច់ពណ៍លឿង រឺឪឡឹកទឹកឃ្មុំ​ ហើយក៏មានពូជខ្លះគ្មានគ្រាប់ផងដែរ។ លោកអ្នកគួរធ្វើការជ្រើសរើសផ្លែឪឡឹកដែលល្អ រលោងមិនមានស្នាម​និងមានរាងមូលល្អ។ ប្រសិនបើជ្រើសរើសការទិញឪឡឹកដែលគេពុះរួចស្រេចគឺកាន់តែល្អ ព្រោះយើងអាចមើលឃើញសាច់របស់វាថាតើក្រហមល្អប៉ុណ្ណា។

ឪឡឹកគឺមានអត្ថប្រយោជន៍ និងគុណសម្បត្តិច្រើនណាស់​ គឺវាមានវីតាមីន A និង​វីតាមីន C ច្រើន ហើយសាច់ក្រហមរបស់វាគឺមានសាធាតុវ៉ែប្រភេទផ្សេងៗដូចជា ប៉ូតាស្យូម​ ហើយវាក៏សំបូរទៅដោយជាតិទឹករហូតដល់ទៅ ៩៣% ផងដែរ។ ឪឡឹកគឺជួយដល់ការបញ្ចេញទឹកនោម, ជួយលាងតម្រងនោម, ជួយលាងប្លោកនោម, ជំនួយដល់ការហូបអាហារ, បន្ធូរអាការៈធុញថប់តប់ប្រមល់, ជួយអោយរាងកាយមាននិងអារម្មណ៍ស្រស់ថ្លាឡើង។

 

អត្ថបទ ៖ Karma

NO COMMENTS

LEAVE A REPLY