​នារីៗ មុននិងសម្រេចចិត្តតររោមភ្នែកគួរតែអានអត្ថបទនេះសិន

0
123

មួយរយៈចុងក្រោយនេះការតររោមភ្នែកអោយវែងក្រាស់ងរ កំពុងតែពេញនិយមជាខ្លាំងពីមិនថានៅក្នុង ស្រទាប់យុវវ័យ រឺវ័យកណ្តាល ។ រោមភ្នែកវែងក្រាស់ងរជួយបន្ថែមសម្រស់អោយកាន់តែទាក់ទាញថែមមួយកម្រិតថែមទៀត ចំពោះការតរោមភ្នែកគឺអាចជាប់បានរយៈពេលមួយខែរឺ មួយខែកន្លះបន្ទាប់ពីនោះសសៃររោមដែលប្រើធ្វើជារោមភ្នែក និងជ្រុះមកម្តងបន្តិចៗ​ អ្នកខ្លះជ្រុះមកទាំងដុំៗជាមួយនិងកាវដែលប្រើសម្រាប់បឺទតររោមភ្នែក ខាងក្រោមនេះគឺជាបទពិសោធន៏របស់នារីម្នាក់ដែលបានតររោមភ្នែកហើយបានចែករំលែកមកកាន់Empire៖

Image result for fail eyelashes problem

 

លីដា គឺជានិស្សិតនៅមហាវិទ្យាល័យមួយ ដោយសារដែរចង់បង្កើនភាពស្រស់ស្អាតនាងបានទៅសាឡនមួយកន្លែង ដើម្បីតររោមភ្នែកអោយមើលទៅធំ ក្រាស់ ងរ និងមានភាពទាក់ទាញ ។ បន្ទាប់ពីនោះបាន១សហ្តហ៏ ភ្នែករបស់នាងបានជួបបញ្ហាធ្ងន់ធ្ងរ ព្រោះតែកាវបឺទជាប់រោមភ្នែកស្អិតខ្លាងបណ្តាលអោយហើម ហើយស្អិតជាប់គ្នា

Image result for fail eyelashes

នាងបានទៅកាន់ហាងដែលនាងតររោមភ្នែកដើម្បីអោយគេ ដោះស្រាយបញ្ហានេះហើយម្ចាស់ហាងក៏បានសុំទោសនិងព្យាយាម រកវិធីព្យាបាលហើយយកកាវបឺទនោះចេញប៉ុន្តែវាបានកករឹងទៅហើយ វិធីដោះស្រាយគឺត្រូវកាត់រោមភ្នែកចោលព្រមទាំងរោមភ្នែកធម្មជាតិរបស់នាង ។ ពេលនេះ លីដាបានធូរស្រាលពីអាការៈឈឺចាប់ត្របកភ្នែក តែនៅមិនទាន់អាចទៅរៀនបាននៅឡើយ លីដាផ្តាំទៅកាន់នារីគ្រប់រូប បើសិនជាចង់តររោមភ្នែកគួរតែជ្រើសរើសកន្លែងដែលមានស្តង់ដារខ្ពស់ មានការទទួលខុសត្រូវ ហើយសុើបអោយបានច្បាស់លាស់មុននិងសម្រេចចិត្ត បើសិនជាអ្នកមានសម្រស់ស្រស់ស្អាតពីធម្មជាតិ អ្នកគួរកុំប្រថុយសាកល្បងនិងធ្វីដែលអាចនាំអោយមានបញ្ហាទៅថ្ងៃមុខ តួយ៉ាងដូចជាខ្លួននាងផ្ទាល់។

NO COMMENTS

LEAVE A REPLY