អបអរសាទរ!រដ្ឋមន្ត្រី៣រូបនៅក្នុងចិត្តប្រជាពលរដ្ឋ នៅបន្តកាន់ដំណែងនៅអាណត្តិថ្មី

0
92

​រដ្ឋ​មន្ត្រី​៣​ក្រសួង ​មាន​សន្ទុះ​ការ​គាំទ្រ​យ៉ាង​ផុលផុស​ ជា​ពិសេស​នៅ​បណ្ដាញ​សង្គម​នៅ​កម្ពុជា នៅ​ពេល​ដឹង​ថា​លោក​នៅ​តែ​រក្សា​បាន​នូវ​តំណែង​ជា​រដ្ឋ​មន្ត្រី ក្នុង​អាណត្តិ​ថ្មី​នេះ។

រដ្ឋមន្រ្តីដែលនៅរក្សាបានដំណែងនិងមានការអបអរសាទរពីប្រជាជនមានដូចជា៖

១.ឯកឧត្តម ជា សុផារ៉ា

Image result for ជា សុ ផារ៉ា

ឯកឧត្ដម ជា សុផារ៉ា   ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​លោក​អាច​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​រាប់​ឆ្នាំ​ដោះស្រាយ​មិន​ចេញ ជូន​ប្រជាពលរដ្ឋ​នៅ​អគា​ប៊ូឌីញ «ស»។ ក្រៅ​ពី​នោះ រដ្ឋមន្ត្រី​ដែល​ត្រូវ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាក់​ឈ្មោះ​ថា «មន្ត្រី​មុខ​ដែក​» រូប​នេះ​បាន​​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​លោក​មាន​បទ​ពិសោធន៍​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ជន​បទ​ស្រាប់​ផង​នោះ។

២.ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន 

Related image

វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី ក្នុង​សម័យ​កាល​ដែល​ប្រទេស​ជាតិ កំពុង​ត្រូវ​ការ​ធនធាន​មនុស្ស​ដ៏​មាន​សក្ដានុពល​ បម្រើ​ជាតិ​មាតុភូមិ។ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ហង់ជួន ណារ៉ុន បាន​ធ្វើ​កំណែ​ទម្រង់​ស្ទើរ​គ្រប់​ផ្នែក​ក្នុង​វិស័យ​មួយ​នេះ មិន​ថា​គុណភាព​គ្រូ​បង្រៀន ការ​ផ្លាស់​ប្ដូរ​កម្មវិធី​សិក្សា ការ​អភិវឌ្ឍ​កម្មវិធី​ថ្មី​ៗ​នៅ​លើ​ប្រព័ន្ធ​អនឡាញ។ ជា​ពិសេស​នោះ​កំណែទម្រង់​លើ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ដែល​ធ្វើ​ឲ្យ​ឯកឧត្ដម កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង។

ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ឯកឧត្ដម​នៅ​តែ​ទទួល​បាន​ការទុក​ចិត្ត ឲ្យ​កាន់​តំណែង​នេះ​បន្ត​ទៀត ដើម្បី​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​កាន់​តែ​ខ្លាំង​ឡើង។

៣.ឯកឧត្តម ស៊ុន ចាន់ថុល

Image result for ស៊ុន ចាន់ថុល

ឯក​​ឧត្តម ស៊ុន ចាន់​ថុល ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​ត្រូវ​បាន​ពលរដ្ឋ​លើក​សរសើរ​ថា​លោក​ជា​រដ្ឋ​មន្ត្រី​មួយ​រូប ដែល​ដើរ​ទាន់​សម័យ​បច្ចេកវិទ្យា​ទៅ​ទី​ណា​រីក​ចម្រើន​ទី​នោះ​។ លោក​បាន​សម្រេច​សមិទ្ធផល​ធំៗ​ជា​ច្រើន​ជូន​ពលរដ្ឋ​ខ្មែរ​ដូចជា​កំណែ​ទម្រង់​ទៅ​លើ​ ការ​ចុះ​បញ្ជី​យានយន្ត ការ​ធ្វើ​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ ទៅ​ជា​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ដោយ​មិន​ចាំបាច់​ទៅ​ដល់​ទីតាំង​ឡើយ ចំណេញ​ទាំង​ពេល​វេលា និង​ថវិកា ព្រម​ទាំង​លប់​បំបាត់​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​បាន​យ៉ាង​ល្អ​ប្រសើរ​ទៀត​ផង។

ក្រៅ​សមិទ្ធផល​ខាង​លើ​នេះ នៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់​ដូចជា ស្ពាន ថ្នល់​ ផ្លូវ​ដែក​ពី​ស្ថានីយ​ទៅ​ព្រលាន​យន្ត​ហោះ ការ​ដាក់​ដំណើរ​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ។ ព្រម​ទាំង​សេវា​សាធារណ​ជា​ច្រើន​ទៀត​ដូចជា៖ សេវា​រថយន្ត​ក្រុង​សាធារណ​នៅ​ភ្នំពេញ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក និង​សមិទ្ធផល​ជា​ច្រើន​រាប់​មិន​អស់​ផ្សេង​ទៀត។

ប្រភព៖ sabaynews

NO COMMENTS

LEAVE A REPLY