ញាំពងក្រួចកូន មានសារធាតុចិញ្ចឹមល្អបំផុត​សម្រាប់​ក្មេងនិង​មនុស្ស​ស្រី

0
131

ថ្វីបើ​ពង​ក្រួច​មាន​មាឌតូច​មែនពិត ក៏ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយនឹង​ស៊ុតធំៗវា​មាន​អត្ថប្រយោជន៍​ខ្លាំង​ជាង​ឆ្ងាយ​ណាស់។ ការទទួល​ទាន​ពង​ក្រួច អាចជួយ​បង្កើន​កម្លាំង​ឈាម សម្អាត​ស្បែក បង្ការ​ភាពស្លេកស្លាំង និង​ជំនួយ​ដល់​ការ​មានកូន។ អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អង់គ្លេស​បាន​ណែនាំ​ថា ការទទួល​ទាន​ពង​ក្រួច​មួយថ្ងៃ ៥ទៅ៦គ្រាប់ បន្ទាប់ពី​ស្ងោរ​ក្តៅ​ឧណ្ឌៗ ទើប​អាច​ស្រូបយក​សារធាតុចិញ្ចឹម​បាន ១០០ភាគរយ។

Related image

ពង​ក្រួច​មួយ​គ្រាប់​មាន​ទម្ងន់​ប្រហែលជា ១០ក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​តម្លៃ​អាហារូបត្ថម្ភ​របស់​វា​វិញ​ខ្បស់​ជាង​ស៊ុត​ដទៃទៀត​ដល់​ទៅ ៣ដង។ ខាងក្រោម​នេះគឺជា​អត្ថប្រយោជន៍​ដែល​បានមកពី​ការទទួល​ទាន​ពង​ក្រួច​ជាប្រចាំ​ស​ម្រ​បាប់​ក្មេង និង​មនុស្ស​ស្រី។
បង្កើន​ការចង់ចាំ​សម្រាប់​កុមារ​ ៖ សមាសភាព​ម៉ូលេគុល​នៃ​សារធាតុចិញ្ចឹមរ​បស់ពង​ក្រួច អាចជួយ​ឲ្យ​រាងកាយ​ស្រូប និង​រំលាយ​ងាយ​ជាង​ស៊ុតមាន់​ទៅទៀត។ ពង​ក្រួច​ត្រូវបានគេទទួលស្គាល់​ជា​ថ្នាំ​ជំនួយ​ខួរក្បាល ព្រោះ​វា​មាន​ផ្ទុក​វីតាមីន D ខ្ពស់ជាង​ស៊ុតផ្សេង។ កាលពីមុន អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅលើ​មនុស្ស​ប្រមាណ​ជា ៣០០០នាក់ នៅ​អឺរ៉ុប​បាន​រកឃើញថា អ្នក​ដែល​ទទួលទាន​អាហារ​សម្បូរ​វីតាមីន D ខ្ពស់ មានការ​ចង់ចាំ និង​សមត្ថភាព​ក្នុង​ការគិត​ល្អ​ជាង​អ្នកដទៃ។ ដូច្នេះ​ការទទួល​ទាន​ពង​ក្រួច​ទៀងទាត់ គឺ​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា ជាពិសេសក្មេងៗតែម្តង។

ល្អ​សម្រាប់​សុខភាព​មនុស្ស​ស្រី៖​ ពង​ក្រួច​មាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត​ក្នុងការ​គ្រប់គ្រង​ការ​មក​រដូវ និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត។ លើសពីនេះទៅទៀត ពង​ក្រួច ជា​អាហារ​ដែល​អាចជួយ​ការពារ​កង្វះ​ឈាម ការកើត​មុន និង​ជួយ​ឲ្យ​ស្ត្រី​មាន​សុខ​ភាពល្អ​ក្រោយពេល​សម្រាល៕​

Image result for ពងក្រួចកូនស្ងោរ​

ប្រភព៖ Health

NO COMMENTS

LEAVE A REPLY