ហេតុអ្វីបានជាស្រ្តីខ្មែរពេលទៅវត្តចាំបាច់ត្រូវមានកន្សែងពានា?

0
3043

សូម្បីតែនៅក្នុងមេរៀននៃកម្មវិធីសិក្សាគ្រប់កម្រិត របស់ក្រសួងអប់រំក៏មិនមានការ ពណ៌នារៀប រាប់ បង្ហាញអំពីភាពចាំបាច់ នៃការប្រើ ប្រាស់កន្សែងពានា នេះពាក់ព័ទ្ធឈាងដ៏ស្រស់ស្អាត នៅលើស្មារបស់ស្រ្តីនេះដែរ។

ប៉ុន្តែគេអាចដឹងនូវប្រវត្ត ឬតម្លៃនៃភាពចាំបាច់ដ៏ជាក់លាក់មួយ ដែលនិយាយអំពីសារសំខាន់នៃការពានាកន្សែងផលិតជាស្បែពណ៌ស មានប៉ាក់ ជរជាយ យ៉ាងមានសម្រស់នេះ តាមរយៈការរៀបរាប់របស់រៀមច្បងសិល្បៈមួយចំនួន ដែលបាននិយាយប្រាប់តៗគ្នាថា កាល ដែលស្រ្តីតែងតែ ពានាកន្សែងនេះ រាល់ការចូលរួមកម្មវិធីទំនៀមទម្លាប់ និង ប្រពៃណី ដូចជាបុណ្យទាន និង ពិធីមង្គលការនោះ គឺដើម្បីបង្ហាញពីភាពទន់ភ្លន់ ស្រស់ស្អាត និង ភាពងាយស្រួលរបស់ស្រ្តីក្នុងខណៈស្រ្តីទាំងឡាយចូលទៅឧិនថ្វាយបង្គំព្រះ ឬថ្វាយបង្គំព្រះ សង្ឃជាដើម។គឺដើម្បីកុំឲ្យស្រ្តីទាំងឡាយចេញនូវគល់ ឬតួ ឬក្បាល ដោះ (សុដន្យ)ដាក់ព្រះ ឬធ្វើព្រះអង្គអាចទតឃើញដោយអចេតនា។

នៅមានការបញ្ជាក់អះអាងមួយទៀតថា ការដែលស្រ្តីនៃប្រទេសកម្ពុជាមានទំនៀមទម្លាប់ មួយតែងទេពានាកន្សែង រាល់ការទៅចូលរួមក្នុងកម្មវិធីជាប្រពៃណីរបស់ខ្លួន គឺដើម្បីបង្ហាញ ថា នាងជានារីខ្មែរ។គ្រប់ជនជាតិទាំងអស់នៃពិភពលោក គ្មានជនជាតិណាមួយប្រើប្រាស់ កន្សែងពានា ដូចខ្មែរនេះទេ ។ទោះបីជាមាន ក៏ក្នុងលក្ខណៈមួយផ្សេងទៀត។

 

ជាទូទៅ ទាំងអ្នកដែលបានពាក់ ឬអ្នកដែលបង្គាប់ឲ្យគេពាក់នូវកន្សែងពានានេះ ពុំដឹងថា វាមានន័យអ្វីនោះទេ។ប៉ុន្តែក្រុមសាស្រ្តា នៃសាលាវិចិត្រសិល្បៈបានអះអាង យ៉ាងពិប្រាកដ និងអាចយកជាការបានថា កាលដែលស្រ្តីខ្មែរទាំងអស់តែងតែតម្រូវឲ្យមានការពានាកន្សែង នេះ គឺចាស់ៗពីដើមចង់បង្ហាញថា គឺតំណាងឲ្យស្រ្តីខ្មែរ៕

NO COMMENTS

LEAVE A REPLY