ម្ដាយមិនទាន់ស្លាប់ផង យកគាត់មកបោះចោល ឲ្យស្លាប់ដោយសារអត់អាហារ

0
35

ថ្មីៗនេះប្រជាពលរដ្ឋបានប្រទះឃើញលោកយាយម្នាក់ ដេកដកដង្ហើមចង្រិត រំភួយ នៅកណ្ដាលវាលស្ថិតនៅតំបន់មួយក្នុងខេត្ត Zhejiang ប្រទេសចិន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រោយមកត្រូវបានគេស្រាវរកឃើញថា លោកយាយកំសត់ត្រូវបានកូនរបស់គាត់យកមកបោះចោល ឲ្យគាត់រង់ចាំសេចក្ដីស្លាប់តែម្នាក់ឯង ។

ប្រភពព័ត៌មាននៅក្នុងប្រទេសចិន បានឲ្យដឹងថា លោកយាយមិនបង្ហាញអត្តសញ្ញាណខាងលើនេះ មានសភាពស្លេកស្លាំង ភ្លែកបិទ តែមាត់របស់គាត់នៅហានៅឡើយ ដោយស្រែកឃ្លានអាហារ ហើយខណៈនោះប្រជាពលរដ្ឋក៏បានទាក់ទងហៅសមត្ថកិច្ច និងមន្ទីរសន្តិសុខសាធារណៈក្នុងតំបន់ដើម្បីមកសង្គ្រោះលោកយាយ ។

ក្រោយមកលោកយាយក៏ត្រូវបានយកចិត្តទុកដាក់ដោយ ក្រុមគ្រូពេទ្យ ក៏ដូចជាសប្បុរសជននានា ខណៈដែលមានមនុស្សជាច្រើន រិះគន់ទៅលើកូនរបស់លោកយាយ ដែលបានបោះបង់ម្ដាយចោល ឲ្យស្លាប់ដោយសារអត់អាហារ ៕

ប្រភព៖ chinapost

NO COMMENTS

LEAVE A REPLY