ក្មេងស្រីជនជាតិហ្វីលីពីន មានសម្រស់ដូចទេពធីតាក្នុងរឿងព្រេងកំពុងឆក់យកបេះដូងអ្នកលេងInternet

0
45

កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលឃើញមហាជនជាច្រើននាំគ្នា Share តៗគ្នា រូបក្មេងស្រីជនជាតិហ្វីលីពីនដ៏គួរឲ្យស្រលាញ់ម្នាក់។

បើតាមប្រភពមួយចំនួនអំពីក្មេងស្រីដ៏គួរឲ្យក្នាញ់រូបនោះ បានឲ្យដឹងបន្ថែមថានាងមានឈ្មោះ Crystal Zaz Romulo កើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយបើគិតមកទល់ពេលនេះ ក្មេងស្រីរូបនេះមានអាយុជិត២ឆ្នាំហើយ។

ទោះជាយ៉ាងណាក្តី បើទោះជានាងតូច Crystal មានវ័យក្មេងខ្ចីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញរបស់នាង ទើបធ្វើឲ្យនាងមានការចាប់អារម្មណ៍ និងមានភាពល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គមមកទល់ពេលនេះ។

ម៉្យាងវិញទៀត មហាជនជាច្រើនដែលជាអ្នកគាំទ្រក្មេងស្រីរូបនេះ កំពុងតែទន្ទឹងរង់ចាំមើលថា នៅពេលដែល Crystal ធំពេញរូបពេញរាង មិនដឹងជានាងស្រស់ស្អាតនិងល្បីយ៉ាងណានោះទេ ព្រោះថាពេលនាងនៅតូចគួរឲ្យក្នាញ់បែបនេះទៅហើយ ចុះទម្រាំធំពេញវ័យទៀតនោះ៕

 

NO COMMENTS

LEAVE A REPLY