សិស្សឆ្នើមគណិតលំដាប់អន្តរជាតិប្រលងធ្លាក់គណិតកំពុងស្នើរទៅមន្ទីអប់រំដោះស្រាយបញ្ហានេះ

0
107

បេក្ខជន​ ឆាយ លីអាន ជាម្ចាស់​ជ័យលាភី​លេខ​១ គណិត​វិទ្យា បាន​មេដាយ​មាស​ឆ្នាំ​២០១៨ បែរ​ជា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ធ្លាក់​មុខ​វិជ្ជា​គណិត បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ធ្វើអោយមានការជជែកវែកញែកពេញបណ្តាញសង្គម ចំពោះលទ្ធផលដ៏មិនគួរអោយជឿនេះ ។

បេក្ខជន​មក​ពី​ខេត្ត​កំពត​រូប​នេះបាននិយាយ​ថា នេះ​ជា​លទ្ធផល​ដែល​គេ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ប្អូនបានសង្កត់​ធ្ងន់​ថា ករណី​នេះ​គឺ​អាច​មក​ពី​ការ​ស្រង់​ពិន្ទុ​តាម​រយៈ​កុំព្យូទ័រ មិនត្រឹម​ត្រូវ ព្រោះ​តាម​រយៈ​ការ​ធ្វើ​វិញ្ញាសា​គណិត​វិទ្យា​ពេល​ប្រឡង​ខ្លួនអាច​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត ហើយ​វិញ្ញាសា​មិន​លើស​ពី​កម្រិត​សមត្ថភាព​របស់​គេ​ឡើយ។ ឆាយ លីអាន កំពុង​​ទៅ​កាន់​មន្ទីរ​អប់រំ​ខេត្ត​កំពត ដើម្បី​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​នេះ ហើយ​ប្រសិន​បើ​មន្ទីរ​អប់រំ​ខេត្ត មិន​អាច​រក​ដំណោះស្រាយ​បាន​ទៀត រូប​គេ​នឹង​បន្ត​មក​ដល់​រាជធានី​ភ្នំពេញ​ទៀត។

សូម​ជម្រាប​ជូន​ថា យុវជន ​ឆាយ លី​អាន ជា​សិស្ស​ឆ្នើម​មេដាយ​មាស​គណិត ឆ្នាំ​២០១៨ និង​លេខ​២​ឆ្នាំ​២០១៥។ ជា​ពិសេស​រូប​គេ​ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ក្នុងការ​ប្រកួត​គណិត​វិទ្យា​ប្រចាំ​តំបន់​អាស៊ាន ប្រកួត​ការ​ធ្វើ Research នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រកួត​លំដាប់​ថ្នាក់​អន្តរជាតិ (IMO) នៅ​ប្រទេស​រ៉ូម៉ាន់​នី ដែល​មាន​ការ​ចូលរួម​ពី​១១៦​ប្រទេស​ជុំវិញ​ពិភពលោក​ទៀត​ផង៕

NO COMMENTS

LEAVE A REPLY