លោកយាយម្នាក់ លក់ស្វាយក្រោមសរសរភ្លើងមួយថ្ងៃហើយមិនទាន់ដាច់មួយទេ បាយក៏មិនទានបានហូប

0
17

ពាក្យចាស់ពោលថា ម្ដាយចិញ្ចឹមកូន១០នាក់រស់ តែកូន១០នាក់ចិញ្ចឹមម្ដាយតែម្នាក់មិនរស់ទេ ។ គួរអោយអាណិតលោកយាយណាស់វ័យកាន់តែចាស់នៅទាន់បានសោយសុខជីវិតទៀតដោយត្រូវខំប្រឹងលក់ដូរតាមផ្លូវដើម្បីរកកម្រៃទ្រទ្រង់ជីវភាព។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Phorn Chetra បានលើកឡើងថា៖ «បើអាណិតម្ដាយសូមជួយshareផង..! ម្ដាយលក់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់អត់ទាន់ដាច់ទេកូន សូមជួយទិញម្ដាយផង ម្ដាយមិនលើកដៃសុំទានឬសុំលុយពីកូនៗនោះទេ? តែម្ដាយចង់បានលុយពីញើសឈាមចេញពីម្ដាយ ដូចនេះសូមកូនៗជួយទិញម្ដាយផង បើមិនចឹងទេម្ដាយអត់មានលុយទិញបាយហូបទេ រយលានឈឺផ្សា.. ខ្ញុំអាណិតគាត់ណាស់ បើបងប្អូនចង់ដឹងពត៌មានបន្ថែមឬចង់មកជួបគាត់សូមហៅមកលេខ:085 600076,096 9988938 សូមអរគុណ..!» ៕

NO COMMENTS

LEAVE A REPLY