គយគន់សម្រស់សម្តេច​ព្រះរាម នរោត្តម​ បុប្ផា​ទេវី​ ដែលជាតួឯករបាំអប្សរាដំបូងគេ

0
43
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះជាថ្ងៃខួបចម្រើនព្រះជន្មវស្សាគម្រប់ ៧៦ព្រះវស្សា នៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី សាស្រ្តាចារ្យសិល្បះ និងជាតួឯករបាំអប្សរាដំបូងគេបំផុតក្នុងប្រវត្តិនៃរបាំដ៏ល្អឯក ដែលបាននាំរបាំបុរាណខ្មែរផ្សព្វផ្សាយល្បីល្បាញពេញពិភពលោក។

យ៉ាងណាមិញថ្ងៃនេះជាថ្ងៃខួបចម្រើនព្រះជន្មវស្សាគម្រប់ ៧៦ព្រះវស្សា របស់ទ្រង់ សូមនាំប្រិយមិត្តអ្នកអាន មកគយគន់សម្រស់និងជីវប្រវត្តិខ្លីៗរបស់ទ្រង់។ សម្តេច​ព្រះរាម នរោត្តម​ បុប្ផា​ទេវី​ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី ០៨ ខែ មករា ឆ្នាំ១៩៤៣ បច្ចុប្បន្ន​ទ្រង់​មាន​ព្រះ​ជន្ម​ ៧៦ព្រះវស្សា​ ទ្រង់​សព្វ​ព្រះ​ទ័យ​ផ្នែក​របាំ​បុរាណ​នេះ​តាំង​ពី​ទ្រង់​មាន​ព្រះ​ជន្ម​ ៥ព្រះវស្សា​ ទ្រង់​ជា​បុគ្គល​ដំបូង​គេ​បង្អស់​រួម​ជាមួយ (​ សម្តេចព្រះមហាក្សត្រីយានី កុសមៈនារីរ័ត្នសេរីវឌ្ឍនា ) ដែល​ជា​អ្នក​សម្ដែង ​និង​បង្កើត​របាំ​អប្សរា​នេះ​អោយ​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​បច្ចុប្បន្ននេះ។​​ ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍ ​និង​ទទួលស្គាល់​​ផ្នែក​របាំ​បុរាណ​ខ្មែរ​នេះ​ ទ្រង់គឺជាបុគ្គលដ៏អស្ចារ្យមួយរូប។ បង្វែរអារម្មណ៍មកទស្សនារូបភាពដ៏កម្រ របស់សម្តេចព្រះរាម ( នរោត្តម បុប្ផាទេវី ) ថាតើទ្រង់កាលនៅវ័យក្មេងមានព្រះភ័ក្ត្រស្រស់ស្អាតយ៉ាងណា៖

ប្រភព៖ Royal du Cambodge

NO COMMENTS

LEAVE A REPLY