ជំនឿផ្លូវងងឹតរបស់ជប៉ុន ពេលបានដឹងហើយព្រឺក្បាល

0
290

នៅ​ប្រទេស ជប៉ុននារដូវក្តៅ ប្រជាជននៅទៅនោះមានជំនឿថា ជា​ពេល​ដែល​មាន​ព្រលឹង​ជា​ច្រើន​ចេញ​មក​ក្រៅ និង​ស្ថិត​នៅ​ជុំវិញ​មនុស្ស​គ្រប់​ទី​កន្លែង។ ចាស់ៗ​នៅ​ទី​នោះ តែង​តែ​ហាម​កូន​ចៅ មិន​ឲ្យ​ធ្វើ​រឿង​មួយ​ចំនួន​ដើម្បី​ជៀសវាង​សំណាង​មិន​ល្អ ឬ​ហេតុការណ៍​អាក្រក់​កើត​ឡើង។

ខាង​ក្រោម​នេះ គឺ​ជា​ជំនឿ​ផ្លូវ​ងងឹត​នៅ​ជប៉ុន​ទាំង ៧ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ព្រឺ​សម្បុរ​ខ្ញាក​ៗ  ៖

១. ប្រសិន​បើ​អ្នក​កាត់​ក្រចក​នៅ​ពេល​យប់ អ្នក​នឹង​ជួប​សំណាង​អាក្រក់

Image result for cutting nail at night

២. ប្រសិន​បើ​អ្នក​ត្អើក ១០០​ដង នោះ​អ្នក​នឹង​ស្លាប់​ភ្លាម

៣. កុំ​ហួច​នៅ​ពេល​យប់ បើ​មិន​ដូច្នេះ សត្វ​ពស់​នឹង​មក​រក​អ្នក ឬ​ចោរ​នឹង​ចូល​ក្នុង​ផ្ទះ​របស់​អ្នក

៤. ប្រសិន​បើ​អ្នក​ថត​រូប​មាន​គ្នា ៣​នាក់ នោះ​អ្នក​នៅ​កណ្ដាល​គេ នឹង​អាច​ស្លាប់​មុន​អាយុ

៥. បើ​មាន​ឡាន​ដឹក​សព​ជិះ​កាត់ អ្នក​ត្រូវ​តែ​បិទ​បាំង​មេដៃ​ភ្លាម បើ​មិន​ដូច​នេះ​ទេ ឪពុក​ម្ដាយ​របស់​អ្នក​នឹង​ជួប​រឿង​មិន​ល្អ
៦. កុំ​យក​ជើង​ជាន់​ខ្នើយ បើ​មិន​ដូច្នេះ ជើង​របស់​អ្នក​នឹង​រលួយ
៧. កុំ​ដើរ​នៅ​កន្លែង​បញ្ចុះ​សព មិន​ដូច្នោះ​ទេ អ្នក​នឹង​បាត់​ខ្លួន ២-៣​ឆ្នាំ

NO COMMENTS

LEAVE A REPLY