សម្តេច ហ៊ុន សែន ប្រកាសថា “មន្ទីពេទ្យគន្ធបុប្ផានៅតែព្យាបាលមិនយកកំរៃ”

0
114

មាន​សំណួរ​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ​សួរ​ថា តើ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​តែ​ព្យាបាល​កុមារ​កម្ពុជា ដោយ​មិន​គិត​ថ្លៃ​ដដែល​ឬ​យ៉ាង​ណា?សូម​បញ្ជាក់​ថា​នៅ​ដើម​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា ការ​ព្យាបាល​កុមារ​កម្ពុជា​នៅ​តែ​មិន​យក​ថវិកា​ដូច​ដើម។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា នឹង​បង្កើត​នូវ​មូលនិធិ​មួយទៀត សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មាន​ឈ្មោះ​ថា (មូលនិធិ​គន្ធបុប្ផា​កម្ពុជា) ដោយ​សម្ដេច​នឹង​ធ្វើ ជា​ប្រធាន​កិត្តិយស​តែម្ដង។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជា​មិនអាច​ពឹងផ្អែក​លើ​លោក​វេជ្ជបណ្ឌិត Beat Richner រហូត​នោះទេ ក្នុងការ​គៀងគរ​វិភា​គ​ទាន​សប្បុរសធម៌ សម្រាប់​ធានា​ចីរភាព នៃ​កិច្ចដំណើរការ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។​ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បញ្ជាក់​ដូច្នេះ​ថា​៖«​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វី​ស អាច​នឹង​ថមថយ​ចុះ​នៅពេល​ណាមួយ​។ ម្យ៉ាងវិញទៀត កម្លាំង​សេដ្ឋកិច្ច ធនធាន​ហិរញ្ញវត្ថុ និង​កម្លាំង​ទឹកចិត្ត​សប្បុរសធម៌ របស់​សប្បុរសជន​ក្នុងស្រុក​របស់​យើង ក៏​កាន់​តែមាន​ភាពរឹងមាំ រួមជាមួយ​នឹង​ឧ​ត្ត​ម​គតិ និង​ឆន្ទៈ​គាំទ្រ​របស់​មជ្ឈដ្ឋាន​សាធារណៈ​នៅក្នុង​ប្រទេស ក៏​កាន់​តែមាន​ភាពរស់រវើក​ក្នុងការ​ជំរុញ​សកម្មភាព​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផងដែរ​»​។

Image result for លោកវេជ្ជបណ្ឌិត Beat Richner

​តែ​យ៉ាងណា​រដ្ឋាភិបាល​នៅតែ​យល់ឃើញថា ទោះបី​ជាមាន​«​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​»​ក្តី ប៉ុន្តែ​វា​ក៏​មិនអាច​ជំនួស​ឲ្យ​«​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វី​ស​» ដែរ ពោល​បានន័យថា មូល​និ​ធី​ពី​ប្រទេស​នៅតែមាន​សារៈសំខាន់ សម្រាប់​ដំណើរការ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។ «​ការប្រើប្រាស់​ធនធានរ​បស់​មូលនិធិ ត្រូវបាន​គិតគូរ​រៀបចំ​រួចជាស្រេច និង​ត្រូវបាន​សម្រួល​មិន​ឲ្យ​មាន​ភាពស្មុគស្មាញ តែ​ធានា​រក្សាបាន​នូវ​តម្លាភាព និង​គណនេយ្យភាព​ខ្ពស់ ព្រមទាំង​ធានា​ផងដែរ នូវ​ភាពស៊ីសង្វាក់​គ្នា​ជាមួយ «​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វី​ស​» ដើម្បី​ធានា​នូវ​ចីរភាព របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

 

«មូលនិធិគន្ធបុប្ផាកម្ពុជា» បានចាប់ផ្ដើមបង្កើតឡើងជាផ្លូវការកាលពីខែ មេសា ឆ្នាំ ២០១៨ កន្លងទៅ។ គិត​ត្រឹមថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ មូល​និធិ​គន្ធបុប្ផា​កម្ពុជា ទទួល​បាន​សមាជិក​ដែល​បាន​ចូលរួម​បរិច្ចាគ​សរុប​ចំនួន ៥១ ២៨១ នាក់ និង​គិត​ជា​ទឹក​ប្រាក់ បាន​ចំនួន​ជិត​៥លានដុល្លារ និង ប្រមាណ​ជា ៤ពាន់ ១១៥លាន រៀល។

Image result for Beat Richner

Image result for លោកវេជ្ជបណ្ឌិត Beat Richner

សម្ដេច​តេជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មូលនិធិ​គន្ធបុប្ផា​គឺ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រមូល​មូលនិធិ ផ្ដល់​ជូន​ពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​ព្យាបាល​កុមារ​កម្ពុជា​រាប់​លាន​នាក់​នៅ​កម្ពុជា។ ដូច្នេះ​ទោះ​បី​ជា​អវត្តមាន​លោក​វេជ្ជបណ្ឌិត Beat Richner ក៏​មន្ទីរពេទ្យ​មួយ​នេះ​នៅ​តែ​បើក​បម្រើ​ជូន​កុមារ​កម្ពុជា​ដោយ​មិន​គិត​ថ្លៃ។

មន្ទីរពេទ្យ​ គន្ធបុប្ផា ដែល​មាន​វត្តមាន​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញ​នៅ ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩២ ក្រោម​ព្រះ រាជ្យ​តម្រិះ​របស់​ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ និង​លោក​វេជ្ជបណ្ឌិត Beat Richner ជនជាតិ​ស្វីស​ជា​ស្ថាបនិក។

NO COMMENTS

LEAVE A REPLY