រីហ្សតដ៏ប្រណីតនៅកោះម៉ាល់ឌីវ ត្រូវអគ្គីភ័យលេបត្របាក់ត្រឹម១យប់

0
17

ក្រុម​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​នៅ​កោះ​ម៉ាល់ឌីវ ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ទាំង​យប់​ក្រោយ​អគ្គិភ័យ​ឆាប​ឆេះ​រីហ្សត Gili Lankanfushi។យោងតាម Yahoo7 ឲ្យ​ដឹង​ថា​អគ្គីភ័យ​បាន​លេប​ត្របាក់​រីហ្សត Gili Lankanfushi កាល​ពី​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ពុធ​ទី៣​ខែ​មករា​នេះ។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​តាម​រយៈ Twitter របស់​រីហ្សត​ឲ្យ​ដឹង​ថា ភ្ញៀវ​និង​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន ត្រូវ​បាន​ជម្លៀស​ចេញ​ពី​កោះ​និង​ផ្ដល់​កន្លែង​ស្នាក់​បណ្ដោះ​អាសន្ន​ហើយ​ដោយ​មិន​មាន​នាក់​រង​របួស ឬ​បាត់​បង់​ជីវិត​នោះ​ទេ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆាប​ឆេះ​នៅ​ឡើយ​។

ដោយ​ឡែក​យោងតាមកងកម្លាំងការពារជាតិម៉ាល់ឌីវ​ឲ្យ​ដឹង​ថា ខ្យល់បក់ខ្លាំង​បាន​ធ្វើ​ឲ្យ​អគ្គីភ័យនេះ​ឆាប​ឆេះ និង​រាល​ដាល​កាន់​តែ​ខ្លាំង​ដោយ​សារ​ស្ថិត​នៅ​លើ​កោះ។ អគ្គីភ័យត្រូវបានគេគិតថាបានរាលដាលចេញពីវីឡាទៅភោជនីយដ្ឋាននិងផ្ទះបាយនៅរីហ្សតនេះ ខណៈ​ទំហំ​នៃ​ការ​ខូច​ខាត មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ដោយ​រង់​ចាំ​ការ​ស៊ើប​អង្គេត​រួច​រាល់​សិន។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ Gili Lankanfushi ត្រូវ​បាន​ជាប់​ជា​រីហ្សត​ប្រណីត​លេខ ១​ក្នុង​ប្រទេស​ម៉ាល់ឌីវ​ដែល​អាច​មាន​តម្លៃ​ស្នាក់​នៅ​រហូត​ដល់ ៥ ពាន់​ដុល្លារ​ក្នុង​មួយ​យប់។ Gili Lankanfushiមាន​ទី​តាំង​ដែល​ត្រូវ​ចំណាយ​ពេល​ជិះ​ទូក​លឿន​ត្រឹម ២០​នាទី​ប៉ុណ្ណោះ​ពី​ព្រលានយន្ដហោះ​អន្តរជាតិ Male ក្នុង​ប្រទេស​ម៉ាល់ឌីវ៕

ប្រភព៖ RT

 

NO COMMENTS

LEAVE A REPLY