ថៅកែគ្លីនិកកែសម្ផស្ស ឌែម៉ូ មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ដូច​ការ​ចុះផ្សាយ​នោះ​ទេ

0
16208

៣ម្ចាស់ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ឈ្នោះ ហូវ ដានេ ដែលមានទំនាក់ទំនងជាមួយតារា សិល្បករជាច្រើន ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនថ្ងៃទី២​ ខែ មករា ឆ្នាំ​ ២០១៩ ក្រោយរៀបមង្គលហើយ ១ថ្ងៃ ក្នុងបទចោទគំរាមទារប្រាក់អតិថិជនរបស់ខ្លួន។ ទាក់ទិននិងរឿងរ៉ាវចោទប្រកាន់ដែលបង្កការភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម សូម្បីតែព័ត៏មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាត ជាមួយនិងខ្លឹមសារនៃអត្ថបទថា អ្នកស្រីបានថតក្លីបពេលអតិជនទទួលសេវាកម្មទុកជំរិតទារប្រាក់ជាមួយគ្នានោះក៏មានរូបភាពរបស់ នាយិការហាងកែសម្ផស្សខាងលើស្ថិតនៅក្នុងប៉ុស្តិស៏ប៉ូលិស ។ អ្នកដែលបានអានខ្លឹមសារនៃពត៏មាន ភាគច្រើនបាន សន្មត់ថាជាការ កាច់កុងគ្នាក្នុងមុខជំនួញ ។

Image result for ឌែម៉ូ

ទាក់ទិននិងបញ្ហាខាងលើ Empire ទទួលបានការសម្ភាសន៏ផ្ទាល់ពីអ្នកស្រី ហូវ ដាណេ ថា  អ្នក​ស្រី មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ដូច​ការ​ចុះផ្សាយ​នោះ​ទេ ហើយ​ថា រូបភាព​អ្នក​ស្រី ហូវ ដានេ អង្គុយ​ទល់​មុខ​សមត្ថកិច្ច​នោះ គឺ​ជា​រូបភាព​ចាស់ ដែល​អ្នក​ស្រី បាន​ចូល​ខ្លួន​បំភ្លឺ​កន្លង​មក​ប៉ុណ្ណោះ។ ប្រភព​បង្ហើប​ទៀត​ថា មេធាវី​របស់​អ្នក​ស្រី​កំពុង​ធ្វើ​ការ​លើ​រឿង​នេះជាមួយ​សមត្ថកិច្ច ហើយ​អ្នក​ស្រី ហូវ ដានេ គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឆាប់​ៗ​ពី​ករណី​នេះ​ផង៕

Related image

រូបថតរបស់ Dermo Clinic Esthetic Center official។

Image result for ហូវ ដាណេ​

 

NO COMMENTS

LEAVE A REPLY