នៅ​ជប៉ុនមនុស្ស​ចាស់​«ស្លាប់​ដោយ​ឯកា»កំពុងតែកើនឡើងគួរអោយព្រួយបារម្ភ

0
54

នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ Channel News Asia នៅ​ក្នុង​វីដេអូឯកសារ​មួយ​កាលពី​ពេល​ថ្មីៗនេះ។ ការកើនឡើង​នៃចំនួនអ្នក​ស្លាប់​តែ​ម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ​នេះ បាន​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវការ​សេវា​សម្អាត​ផ្ទះ​ដែល​មាន​ករណី​មនុស្ស​ស្លាប់​ដោយ​ឯកា​ នៅ​ក្នុង​ប្រទេស​ជប៉ុន។ ក្នុង​វីដេអូ​ឯកសារ​ ទូរទស្សន៍ Channel News Asiaតាម​ថត​សកម្មភាព​ក្រុម​ការងារ​សម្អាត​តាម​ផ្ទះ​ដែល​មាន​មនុស្ស​ស្លាប់​តែ​ម្នាក់​ឯង​គ្មាន​អ្នក​ណា​ដឹង។ ក្នុង​ករណី​មួយ គេ​ឃើញមានស្នាម​ទ្រុឌ​នៅ​លើ​ជញ្ជាំង មាន​ជាប់​សក់ និង​ឈាម​តិចៗ ដែល​នាំ​ឲ្យ​គេ​សន្និដ្ឋាន​ថា ជាករណី​សម្លាប់ខ្លួន។ បន្ទប់​មាន​ក្លិន​ស្អុយ មាន​ដង្កូវ ដែល​ទំនង​ជា​សាកសព​ស្លាប់​គ្មាន​អ្នក​ដឹង និង​ទុក​ចោល​យូរ​ថ្ងៃ​ ទម្រាំ​ប៉ូលិស​មក​យក​ចេញ។

ការស្លាប់​ដោយ​ឯកា

អ្នក​ជំនាញ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ឲ្យ​និយមន័យ​​ការស្លាប់​ឯកោ (Lonely Death) ដូចតទៅ៖ ១) អ្នក​ណា​ម្នាក់​ដែល​ស្លាប់​តែ​ម្នាក់ឯង​នៅ​ក្នុង​ផ្ទះ និងទី២) គ្មាន​អ្នក​ណា​ម្នាក់​បាន​ឃើញ​ការស្លាប់​នោះ​ទេ។ ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​សេវា​សម្អាត​ផ្ទះ​អ្នក​ស្លាប់​ដោយ​ឯកា​ បាន​ប្រាប់​ទូរទស្សន៍ Channel News Asia ថា ក្នុង​រយៈពេល ១៥ឆ្នាំ​ទៅមុខ គេ​ប៉ាន់​ស្មាន​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ឯកា​នៅ​ប្រទេស​ជប៉ុន នឹង​កើន​ឡើង​ដល់ ១សែន​នាក់​ ក្នុងមួយឆ្នាំៗ។

រដ្ឋាភិបាល​ជប៉ុន​កំពុងមាន​ការព្រួយ​បារម្ភ​ចំពោះ​កំណើន​ប្រជាជន​ចាស់​ជរា ខណៈដែល​អត្រា​កំណើត​ថយ​ចុះ និង​ចំនួន​ប្រជាជន​ពេញវ័យ​ពេញ​កម្លាំង​ថយ​ចុះ៕

ប្រភព៖ Chanel news Asia

NO COMMENTS

LEAVE A REPLY