ក្រសួងបានប្រកាសថាអ្នកណាអាច និងមិនអាចយកទូរស័ព្ទចូលមណ្ឌលកំណែរប្រលងបាក់ឌុប

0
467

កាលពីមុនប្រលងបាក់ឌុប ក្រសួងបានប្រកាសមិនអោយយកទូរស័ព្ទនិង សំភារៈមួយចំនួនចូលក្នុងមណ្ឌលប្រលងនោះទេ ។  ដោយឡែកកាលពីពេលថ្មីៗនេះ ក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសមួយស្ដី​ពី​បទ​បទបញ្ញត្តិ ​ចំពោះ​បុគ្គលិក​អប់រំ​ ដែល​មាន​សិទ្ធិ និង​គ្មាន​សិទ្ធិ ក្នុង​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ ក្នុង​មណ្ឌល​កំណែ។ បន្ទាប់ពីមានការកែទម្រង់វិស័យអប់រំនៅកម្ពុជា ត្រូវបានទទួលស្គាល់ថាមានការរឹតបន្តឹងទាំងមុននិងក្រោយពេលប្រលង ។

កិច្ច​ប្រជុំ​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ​​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ

(រូបភាពក្រសួងអប់រំ)

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​ប្រកាស​ថា ក្នុង​មណ្ឌល​កំណែ​បុគ្គលទាំង៥ តួនាទី​នេះ គឺ​មាន​សិទ្ធិ​យក​ចូល និង​ប្រើប្រាស់​ទូរសព្ទ។

១. គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​កំណែ

២. មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

៣. ប្រធាន​គណៈ​មេ​ប្រយោគ​មណ្ឌល​កំណែ

៤. ប្រធាន​គណៈ​កម្មការ​អប្បមាទ​មណ្ឌល​កំណែ

៥. ប្រធាន​សន្តិ​សុខ​ប្រចាំ​មណ្ឌល

ចំណែក​ឯ​បុគ្គល​ទាំង​ ១០​តួនាទី​ទាំង​ខាងក្រោម​នេះ គឺ​គ្មាន​សិទ្ធិ​យក​ចូល និង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក ដូច​ការ​កំណត់​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

សូមអានខ្លឹមសារបន្ថែមដូចខាងក្រោម ៖

ប្រភព៖ ក្រសួងអប់រំ យុវជននិងកីឡា

 

NO COMMENTS

LEAVE A REPLY