I Don’t Understand ៖ លោក កាន់ ពេជ្រ ធ្វើអោយកក្រើក Facebook សារជាថ្មី

0
21192

លោក កាន់ ពេជ្រ ដែលជាម្ចាស់បទ More Than Hurt និងបទ កាត់ចិត្ត​ បានបង្ហោះស្នាដៃបទចំរៀងថ្មីរបស់ខ្លួនកាលពីម្សិលមិញ ដែលជាចំរៀង Original ថ្មីមួយដែរមានចំនងជើងជាភាសាអង់គ្លេសថា I Don’t Understand។​


 

Teaser.00_24_06_11.Still018

បទ ​I Don’t Understand គឺមានភាពប្លែកខុសពីបទមុនៗរបស់លោក កាន់ ពេជ្រ ដែលបទមុនៗជាបទបែបមនោសញ្ចេតនា អន្លង់អន្លោច។ ភាពខុសប្លែកគឺត្រង់ចង្វាក់ភ្លេង ទំនុកច្រៀង និងរូបភាពវីដេអូក្នុងបទថ្មីនេះប្រកបដោយភាពកំប្លុកកំប្លែង ដែលគួរអោយចង់ទស្សនា។

Teaser.00_22_56_19.Still009Teaser.00_22_54_26.Still007

Teaser.00_22_59_20.Still008Teaser.00_24_02_29.Still017

តាមរយៈការផ្តល់បទសម្ភាសន៍របស់លោក កាន់ ពេជ្រ​ លោក​បានបញ្ជាក់ថា វីដេអូចំរៀងមួយនេះត្រូវបានចំនាយពេលក្នុងការថតរយៈពេល ៤ថ្ងៃ ដោយមានការចូលរួមសំដែងពីសំណាក់កញ្ញារាងតូចច្រលឹង តាច ម៉ារី(Marie Thach) និង​ Freshie Boy ជំនាន់ទី១៣ គឺលោក តេង ហ៊តណារ៉ុង(Long Teng) និងក្រុមរាំ Dee Man។​ លោកក៏បានបន្តទៀតថា វីដេអូចំរៀងនេះក៏មានការចូលរួមសហការចូលរួមផលិតពីក្រុមហ៊ុន EMPIRE Media​​™ ដែលមានការគាំទ្រខ្ពស់លើវិស័យចំរៀង Original រឺមិនចំលងពីផលិតកម្មរឺអ្នកចំរៀងណាមួយនៅក្នុងប្រទេសកម្ពុជា​។

Teaser.00_23_23_05.Still011 Teaser.00_23_43_09.Still014

Teaser.00_23_45_19.Still015Teaser.00_24_08_05.Still019

ចុងបញ្ចប់ លោក កាន់ ពេជ្រ បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានធ្វើការរង់ចាំការចេញវីដេអូថ្មីនេះ និងគាំទ្រពេញទំហឹងពេលដែលវីដេអូចំរៀងលោកចេញជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសបុក និង Youtube។

Teaser.00_25_54_11.Still021

Teaser.00_25_29_25.Still020

សូមទស្សនាទាំងអស់គ្នាថាតើបទចំរៀងថ្មីរបស់លោក កាន់ ពេជ្រ មានអត្ថន័យ និងមានភាពកំប្លុកកំប្លែងយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

អត្ថបទ ៖ Karma

NO COMMENTS

LEAVE A REPLY