SBS ​រាយការណ៍​ថា​អ្នកគាំទ្រ​ក្រុម​ EXO ប្រើ​វិធី​ខុស​ច្បាប់​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​សម្រាប់​កម្មវិធី​ពាន​រង្វាន់​ ‘Golden Disc Awards’

0
34

យោង​តា​ម​សេចក្តី​រាយការណ៍​របស់​ស្ថានីយ​ទូរទស្សន៍​ SBS ឱ្យ​ដឹង​ថា​អ្នក​គាំទ្រ​ក្រុម​ EXO ​ជា​ច្រើន​ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​ការ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​មិន​ស្រប​ច្បាប់​សម្រាប់​​ការ​បោះ​ឆ្នោត​។​ ពាន The ‘Popularity Award’ របស់​កម្មវិធី​ពាន​រង្វាន់ ‘Golden Disc Awards’ លើក​ទី៣៣ ផ្តោត​ទាំង​ស្រុង​ទៅ​លើ​ចំនួន​សន្លឹក​ឆ្នោត​។ ក្រុម BTS បាន​នាំ​មុខ​គេ​ ប៉ុន្តែ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ ក្រុម EXO ដែល​តាម​ពីក្រោយ​ដោយ​ឋិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ រួម​ជាមួយ​នឹង​សន្លឹក​ឆ្នោត​រាប់​ពាន់​សន្លឹក​ស្រាប់​តែ​យក​ឈ្នះ​ក្រុម BTS យ៉ាង​លឿន​​។ គេ​បាន​ប្រាប់​ថា ID រាប់​ពាន់​​ត្រូវ​បាន​បង្កើត​ឡើង​ភ្លាម​ៗ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​សម្រាប់​សន្លឹក​ឆ្នោត​របស់​ក្រុម EXO។ អ្នក​គាំទ្រ​ទាំង​នោះ​អាច​ប្រើ​លេខ​ទូរសព្ទ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​គេ​លួច​ ហើយ​បោះ​ឆ្នោត​សម្រាប់​ក្រុម EXO តាម​រយៈ​ app របស់​កម្មវិធី ‘Golden Disc Awards’ ។

ជា​លទ្ធ​ផល អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្រុម EXO ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្កើត​ ID ជា​ច្រើន​ដោយ​ខុស​ច្បាប់​ដោយ​ប្រើ​លេខ​ទូរសព្ទ​ដែល​ត្រូវ​បាន​គេ​លួច​ទាំង​នេះ​ក្នុង​បំណង​ចង់​បង្កើន​ចំនួន​សន្លឹក​ឆ្នោត​សម្រាប់​ក្រុម​ដែល​ខ្លួន​ពេញ​ចិត្ត​។ Fan Club មួយដ៏​ធំ​ក្នុង​ចំណោម​ Fan Club ធំៗ​ដទៃ​ទៀត​របស់​ក្រុម EXO ដែល​មាន​ឈ្មោះ​ថា EXO LAB ដែល​មាន​ followers ជាង​ 170,000 នាក់​ ថែម​ទាំង​បាន​ជំរុញឱ្យ​អ្នក​ដទៃ​ប្រើ​យុទ្ធ​សាស្ត្រ​ខុស​ច្បាប់​នេះ​សម្រាប់​ធ្វើ​ការ​បោះ​ឆ្នោត​ផង​ដែរ នេះ​បើ​តាម​សម្តី​របស់​មនុស្ស​ជា​ច្រើន​​។​

អ្នក​គាំទ្រ​ម្នាក់​ពី fandom មួយ​ទៀត​បាន​ធ្វើ​ការ​រិះ​គន់​អ្នកគាំទ្រ​ក្រុម EXO ទាំង​អស់​ដោយ​បាន​លើក​ឡើង​ដូច្នេះ “ពាន ‘Popularity Award’ ដែល​តម្រូវ​ឱ្យ​ប្រជែង​យក​ដោយ​ភាព​យុត្តិធម៌ ១០០ ភាគរយ​ ត្រូវ​បាន​គេ​ដណ្តើម​យក​ដោយ​វិធី​មិន​ស្រប​ច្បាប់​”។​ កាល​ពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​ ការ​បោះ​ឆ្នោត​សម្រាប់​ពាន ‘Popularity Award’ ជិត​ត្រូវ​បាន​គេ​បិទសម្រាប់​ការ​បោះ​ឆ្នោត​​ទៅ​ហើយ​។ ក្រុម BTS ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ១ ដោយ​ទទួល​បាន​ ៤២,២០ សំឡេងពី​ស​ន្លឹក​ឆ្នោត​សរុប​​។

ក្រុម EXO តាម​ពីក្រោយ​ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ទទួលបាន​ ៤២,០៤ សំឡេង​។ ក្រុម EXO មិន​បាន​ពាន  ‘Popularity Award’ ប៉ុន្តែ​អ្នក​គាំទ្រ​ជាច្រើន​ពី​ fandoms ដទៃ​ទៀត​បានកំពុង​ទាម​ទារ​ឱ្យមាន​ស៊ើប​អង្កេត​មួយ​ពី​រឿង​នេះ​។ អ្នកគាំទ្រ​ម្នាក់​បាន​លើក​ឡើង​ថា “ក្រៅ​ពី​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ ប្រាកដ​ណាស់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​។

ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ទុក​ចិត្តវិញ​​ ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ​ និង​ត្រូវបង្ការ​កុំ​ឱ្យមាន​ទង្វើខុស​ច្បាប់​ដូច្នេះ​កើត​ឡើង​ទៀត​នៅពេល​ក្រោយ​”។ ទន្ទឹម​នឹង​នេះ កម្មវិធី​ពាន​រង្វាន់ the ’33rd Golden DiscAwards’ ត្រូវ​បាន​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៥ និង​៦ ខែមករា៕

ប្រភព៖ allkpop

NO COMMENTS

LEAVE A REPLY