បែកធ្លាយ តាមពិតប្រុសបរទេសម្នាក់នេះ គឺជាសង្សារចាស់ CL ស្រលាញ់គ្នាបាន២ឆ្នាំ ថែមទាំងសាក់ឈ្មោះនាងលើដៃទៀត!

0
126

ចាប់តាំងពីប្រឡូកចូលវិស័យKpop រយៈពេលជិត១០ឆ្នាំមកនេះ គេមិនធ្លាប់ឃើញតារារ៉េបស្រី CL អតីតសមាជិកក្រុម 2NE1 បែកធ្លាយព័ត៌មានចចាមអារ៉ាមស្នេហា ជាមួយបុរសណាម្នាក់ឡើយ ដោយភាគច្រើនគឺមានតែ ហ្វេនជាអ្នកចាប់គូ CL ជាមួយតារាក្នុងផលិតកម្មតែមួយដូចជា GD ជាដើមតែប៉ុណ្ណោះ។

ដោយឡែក ស្រាប់តែថ្មីៗនេះ តាមរយៈការបង្ហោះមួយ របស់ផេកហ្វេសប៊ុកអ្នកគាំទ្រ 2NE1 ផ្លូវការនៅកម្ពុជា បានទម្លាយនូវអាថ៌កំបាំងស្នេហាមួយរបស់ តារារ៉េបស្រី CL ដែលគ្រប់គ្នា មិនធ្លាប់បានដឹងពីមុនមក។

ដោយក្នុងនោះ គេបានរៀបរាប់ថែមទាំងអមមកជាមួយនឹងរូបថតថា៖ «តើអ្នកមានដឹងអត់ថា Ash Stymest ដែលជាតួប្រុសក្នុងបទ «Gotta Be You» ជាអតីតសង្សាររបស់ CL? គាត់បានសាក់ឈ្មោះ CL ជាភាសាកូរ៉េលើដៃរបស់គាត់ផងដែរ។ គាត់មានទំនាក់ទំនងជាមួយគ្នាកំទ្បុងពេលឆ្នាំ ២០១៣ តែទំនាក់ទំនងនោះត្រូវបានបែកគ្នាប្រហែលឆ្នាំ ២០១៥»។

cl និងអតីតមិត្តប្រុស​

ដែលដំណឹងមួយនេះ បានធ្វើឲ្យប្រិយមិត្តដែលនិយមគាំទ្រវិស័យKpop ទាំងអស់ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយមិននឹកស្មានថា តួសម្តែងប្រុសនៅក្នុង MV ចម្រៀងរបស់ក្រុម 2NE1 ដែលគ្រប់គ្នាធ្លាប់តែទស្សនាកន្លងមក គឺជាមិត្តប្រុសរបស់CL។

មិនតែប៉ុណ្ណោះ បុរសបរទេសរូបនេះ ថែមទាំងបានស្រលាញ់ CL យ៉ាងខ្លាំងរហូតដល់ថ្នាក់ ចាក់សាក់ឈ្មោះនាងពេញជាភាសាកូរ៉េថា Lee Chae Rin នៅលើក.ដៃរបស់លោកថែមទៀតផង។ប៉ុន្តែទោះជាយ៉ាងណា ស្នេហារបស់ពួកគេបានក្លាយទៅជាអតីតកាលបាត់ទៅហើយ ពិតជាគួរឲ្យសោកស្តាយ៕

អតិតមិត្តប្រុសសាកឈ្មោះ CLលើកដៃ

ប្រភព៖ Allkpop

NO COMMENTS

LEAVE A REPLY