ក្រោយវះកាត់ពេលនេះមុខមាត់ យូ ឌីស្កូ ប្រែជាស្រស់ថ្លាជាងមុនហើយ

0
99

មួយរយៈពេលមុននេះ តារាសម្តែងដ៏មានប្រជាប្រិយភាព លោកយូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ក្រោមស្ថានភាពយ៉ាងគួរឲ្យបារម្ភ ស្របពេលដែលគ្មានទាំងប្រាក់សម្រាប់ប្តូរក្រលៀន ដើម្បីព្យាបាលខ្លួន រហូតធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ក៏ដូចជាតារាជាច្រើនរូបបាននាំគ្នាចូលជាថវិកា ដើម្បីឲ្យលោកធ្វើការវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាយ៉ាងជោគជ័យ។

យូឌីស្កូ ពេលធ្លាក់ខ្លួនឈឺ

ពេលវះកាត់រួច

​ពេលនេះ​

ក្រោយពីត្រលប់មកពីប្តូរក្រលៀន និងវះកាត់អស់ពេលជាច្រើនខែរួចមកឃើញថា តារាប្រុសរូបនេះ តែងតែមិនបង្ហាញមុខជាសាធារណៈឲ្យមហាជនបានដឹង និងឃើញនោះទេ គឺលោកតែងតែពាក់ម៉ាស់ជាប់ជានិច្ច។មិនបានប៉ុន្មានផង ដើមឆ្នាំ២០១៩នេះដែរ លោកក៏បានបង្ហាញមុខមាត់របស់ខ្លួន ជាថ្មី ដែលធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមុខមាត់របស់លោកប្រែជាប្លែក ស្រស់ស្រាយ មានសាច់ជាងមុនឆ្ងាយតែម្តង។ក្រោយពីបានឃើញស្ថានភាពរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាបានធូរនៅក្នុងចិត្ត ព្រោះលោកបានជាសះស្បើយ រីឯមុខមាត់ក៏ស្រស់ស្រាយជាងមុនដែរ។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាមហាជនជាច្រើន ក៏បានចូលរួមលើកទឹកចិត្តលោកបន្ត និងទន្ទឹងរង់ចាំការចូលសិល្បៈវិញ៕

 

NO COMMENTS

LEAVE A REPLY