តារាបង្ហាញម៉ូតវ័យក្មេង កូនកាត់កូរ៉េ-កាណាដា ពិតជាសង្ហាមិនធម្មតា ក្នុងវ័យទើបតែ ៥​ ឆ្នាំ

0
31

ចាប់ផ្តើមមានសន្ទុះល្បីល្បាញ តាមរយៈការបង្ហាញម៉ូតជាតិ និងអត្តរជាតិជាច្រើនលើកច្រើនសា បានធ្វើឱ្យ Lauren Cooper ឬ Cooper Lunde កូនកាត់កូរ៉េ-កាណាដា ក្លាយទៅជាតារាបង្ហាញម៉ូតវ័យក្មេង ដែលមានកេរ្តិ៍ល្បីល្បាញសុះសាយ ជាពិសេសគឺនៅលើបណ្តាញសង្គមតែម្តង។

ក្នុងវ័យទើបតែ ៥ ឆ្នាំប៉ុណ្ណោះ Cooper មានសម្រស់យ៉ាងស្រស់សង្ហា ដោយបានទាក់ទាញចិត្តហ្វេនៗ ជាអ្នកគាំទ្រជាច្រើននាក់ ឱ្យស្រលាញ់គេស្ទើរតែដកចិត្តមិនរួច។ នេះក៏ព្រោះតែស្ទាយ៍នៃការតុបតែងខ្លួនរបស់គេ គឺពិតជា Cute Cute និងគួរឱ្យស្រលាញ់ខ្លាំង ទាំងទម្រង់មុខ កែវភ្នែក ច្រមុះ និងបបូរមាត់ជាដើម។ហើយ Cooper ក៏ពូកែលេងទឹកមុខទៅតាមការថតកាច់ស្ទាយ៍របស់ខ្លួនពេលបង្ហាញម៉ូតម្តងៗផងដែរ។ ដោយគេត្រូវបានហ្វេនៗនិយមចូលចិត្តយ៉ាងខ្លាំង ជាមួយនឹងទេពកោសល្យសិល្បៈ តាំងពីកំណើតមករបស់ក្មេងប្រុសតូចរូបសង្ហាម្នាក់នេះ។

មិនតែប៉ុណ្ណោះ Cooper ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ប្រាថ្នាចង់មានកូនប្រុសមុខមាត់ស្អាតម្នាក់ ដូចជារូបគេផងដែរ។ ហើយមានអ្នកខ្លះក៏បានយករូបថត Cooper មកមើលពេលមានផ្ទៃពោះ ដោយសង្ឃឹមថា អនាគតពេលកូនខ្លួនកើតមកនឹងមានសម្រស់ស្រស់សង្ហាដូចជា Cooper ដូច្នោះដែរ៕

 

 

NO COMMENTS

LEAVE A REPLY