មកដល់ដើមខែមិនា ខ្សែភាពយន្តថ្មី “Eddie the Eagle” និង “Triple 9” ដែលទើបនឹងចាក់បញ្ចាំង ២សប្តាហ៍កន្លងមក នៅមិនទាន់អាចដណ្តើមបានចំណាត់ណា១ ក្នុងតារាងខ្សែភាពយន្ត ៥ ដែលរកប្រាក់ចំនូលបានច្រើនជាងគេនៅដើមឆ្នាំ ២០១៦ នេះនៅឡើយទេ ស្របពេលខ្សែភាពយន្តគំនូរជីរចល​ “Zootopia”ឈរនៅលំដាប់ទី១ ទំលាក់ខ្សែភាពយន្តគំនូរជីរចល “Kung fu Panda 3” ចេញពីតារាង។

ចំនែកឯ ខ្សែភាពយន្ត “Deadpool” ដែលនៅតែមានប្រជាប្រិយភាពនៅសប្តាហ៍ទី៤ របស់ខ្លួន ទទួលបានប្រាក់ចំនូល $៣៣១,៤៨៤,០៦១ ក្នុងខ្ទង់ផលិតប្រមាណ $៥៨លាន បំបាក់ ខ្សែភាពយន្ត “God of Egypt” ដែលរកប្រាក់ចំនូលបានត្រឹម $២៣,០៤៦,៤១១ នៅសប្តាហ៍ទី២ ក្នុងខ្ទង់ផលិតប្រមាណ $១៤០លាន


ខ្សែភាពយន្តទាំង ៥ ទទួលប្រាក់ចំនូលច្រើនជាងគេនៅដើមឆ្នាំ ២០១៦ (ថ្ងៃទី៤-៦ ខែមិនា)

១. Zootopia : ចំនូលសរុប “$៧៥លាន” បញ្ចាំង ៣៨២៧ រោងកុន នៅសប្តាហ៍ទី១ ចំនាយផលិត “មិនមានទិន្ន័យនៅឡើយ

 

២. London Has Fallen : ចំនូលសរុប “$២១លាន” បញ្ចាំង ៣៤៩០ រោងកុន នៅសប្តាហ៍ទី១ ចំនាយផលិត “$៦០លាន”

 

៣. Deadpool : ចំនូលសរុប “$៣១១លាន” បញ្ចាំង ៣៦២៤ រោងកុន នៅសប្តាហ៍ទី៤ ចំនាយផលិត “$៥៨លាន”

 

៤. Whiskey tango foxtrot : ចំនូលសរុប “$៧លាន” បញ្ចាំង ២៣៧៤ រោងកុន នៅសប្តាហ៍ទី១ ចំនាយផលិត “$៣៥លាន”

 

៥. God of Egypt : ចំនូលសរុប “$២៣លាន” បញ្ចាំង ៣១១៧ រោងកុន នៅសប្តាហ៍ទី២ ចំនាយផលិត “$១៤០លាន”

NO COMMENTS

LEAVE A REPLY