បើមានតែ២យ៉ាងក្នុង៥ចំនុចនេះ សារភាពទៅក្រាស់ក៏មានចិត្តលើអ្នកដែរ

0
73

អ្នកលួចស្រលាញ់គេពិតជាមិនងាយស្រួលទេ ត្រូវលាក់ទុកអារម្មណ៏ម្នាក់ឯង ជួនកាលក៏លួចមានសង្ឃឹមនៅពេលគេធ្វើដូចជាយកចិត្តទុកដាក់ ព្រួយបារម្មណ៏ រឺសូម្បីតែគេញញឹមដាក់បេះដូងលោតខុសចង្វាក់ចង់គាំងទៅហើយ ។ទង្វើអស់នោះហើយដែលធ្វើអោយចិត្តប្របូកច្របល់គេងមិនលក់ មិនដឹងថាគេធ្វើក្នុងន័យអីយូរទៅកាន់តែនៅមិនសុខ មិនដឹងថាគេCrushយើងវិញដែរទេ ចង់សារភាពតែខ្លាចបរាជ័យ ។ វិធី៥យ៉ាងនេះនិងជួយអោយអ្នកដឹងថាCrushមានចិត្តលើយើងវិញដែរអត់ ៖

Related image

១. សង្កេត​គេ​ពេល​គេ​នៅជិត​ៗយើង 

បើ​ម្នាក់​នោះ​មាន​អារម្មណ៍​លើ​យើងមែន​ គេ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ឥរិយាបថ​របស់​គេ នៅមុខ​យើងដែល​ធ្វើ​អោយ​យើង​មាន​អារម្មណ៍ថា​ប្លែក ហើយ​ភាគច្រើន​ចូល​ចិត្ត្​ធ្វើល្អ ហើយ​ទាក់​ទាញ​ភាព​អារម្មណ៍ ជាពិសេស​ធ្វើ​ល្អមក​លើ​យើង​ប្លែក។

២. សង្កេត​ព័ត៌មាន​ផ្ទាល់​ខ្លួនរបស់​គេដែលគេប្រាប់យើង
គេ​តែង​តែព្យាយាម​បង្ហាញ​ថា គេ​ជាមនុស្ស​ទំនេរ​ពំុ​មាន​ជាប់​ទាក់​ទង​ជាមួយ​នរណា​ ហើយប្រាប់​ពី ចំណាប់អារម្មណ៍គេ​មក​លើយើង ដែល​ពាក្យ​ពេចន៍ទាំង​នោះ​ធ្វើ​អោយ​យើង​ចាប់​អារម្មណ៍​មួច​រំពេច​ថា​ម្នាក់​នេះ កំពុង​តាម​មើល​យើង​។​
Related image
៣. សង្កេត​មើល​កាយ​វិការ​របស់គេ​មក​កាន់​យើង
ធម្មតា​គេ​តែង​បង្ហាញ​កាយ​វិការ​មួយ​ចំនួន​ដែល​បង្ហាញពីសេចក្តីបារម្ភ ការប៉ះ​ពាល់​ខុស​ពីមិត្ត​ធម្មតា ដូច​គេ​តែង​និយាយ​ថា កាយវិការបង្ហាញ​ច្រើន​ជាង​សម្តី​ ។

៤. ចាប់អារម្មណ៍​​ការសម្លឹងរបស់គេមកយើង
អ្នក​គេ​ចាប់​អារម្មណ៍យើង ​គេ​តែង​ចង់​ដឹង​ថា​យើង​កំពុង​ធ្វើ​អ្វី​ ហើយ​ពេល​ខ្លះ​គេ​សម្លឹង​មើល​យើង​ដោយ​មិន​ដឹង​ខ្លួន​ក៏​ថា​បាន​ ហើយ​យើង​អាច​សម្គាល់​ដោយ​ការ​ប្រៀប​ធៀប​ជាមួយ​នឹង​មិត្ត​ធម្មតា​របស់​យើង បើ​វា​ខុស​ប្លែក​មែន​នោះ​មាន​ន័យ​ថា គេ​ចាប់​អារម្មណ៍យើងហើយ។

៥. សម្គាល់​ពី​ភាព​ញឹកញាប់​ដែល​គេ​មក​ជិត​យើង​
គេ​តែង​រក​គ្រប់​មូល​ហេតុ​មក​ជិត​យើង ទោះ​បី​ពេល​ខ្លះ​យើង​គិត​ថា វា​មិន​មែន​ជារឿង​ចាំបាច់​ក្តី​ក៏​គេ​សំុជួប​ដែរ ។ វា​អាច​ធ្វើ​អោយ​យើង​ដឹង​បាន​​ ហើយ​មាន​អារម្មណ៍​ដឹង​ភ្លាម​ពេល​បញ្ចេញ​អាការៈបែបនោះ​។​​

ប្រភព៖ THE COUPLE

NO COMMENTS

LEAVE A REPLY