ចូលរួមពិព័ណ៏”នារីសម័យថ្មី” មិត្តនារីនិងទទួលបានអត្ថប្រយោជន៏អ្វីខ្លះ?

0
75

ពិព័រណ៍ “នារីសម័យថ្មី”​ នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ២២-២៣ ខែ​ធ្នូ ២០១៨ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ នេះគឺជាព្រឹត្តិការណ៍ពិព័រណ៍លក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទសម្រាប់​មនុស្ស​ស្រី។ ហេតុ​​នេះ​​​​​ហើយ​​ស្រីៗ​ដែល​ចូល​ចិត្ត​​ដើរ​ផ្សារ​ទិញ​​​ទំនិញ​ មិន​​​​​​គួរ​​​​ខក​ខាន​ឱកាស​​​ដ៏​​ល្អ​​នេះ​ទេ​ ព្រោះ​​​​​​​​​​​​​​​​​​​​​អ្នក​នឹង​​អាច​ទទួល​​បាន​​​​ការបញ្ចុះតម្លៃធំបំផុតរហូតដល់ ៨០% ឯណោះ​។ ​

ជាមួយគ្នានោះដែរ កំពូល​តារា​ម៉ូដែល ចាន់ គង់ការ តារាសម្ដែង ភិន សុដាលីស(katy) និង ពិធីការិនី ណា សាឌី បាន​គ្រោង​ត្រៀម​បង្ហាញ​ផលិតផល​របស់​ខ្លួន​ក្នុង “ពិព័រណ៍​នារី​សម័យ” ឬ “Ladies’ Fiar” ដែល​រៀប​ចំ​ជា​លើក​ដំបូង និង​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា។  អ្នក​ទាំង​ ៣ និងដាក់បង្ហាញនូវផលិតផលរបស់ដូចជា សំលៀកបំពាក់ គ្រឿងសម្អាង និង Contactlens ដែលជាផលិតផលផ្ទាល់ខ្លួនរបស់កំពូលតារាទាំងបីខាងលើ។

ជាមួយនិងការដាក់តាំងបង្ហាញផលិតផលរាប់រយមុខរបស់នារីៗ ក៏​មាន​តាំង​លក់​នូវ​ផលិតផល សេវា​​ផ្សេងៗ​ទៀត​សរុប​ប្រមាណ ៣០០ ស្តង់ ដូចជា គ្រឿង​តុបតែង​ខ្លួន សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ ផលិតផល​កូន​ក្មេង ផលិតផល​​ទាក់ទង​នឹង​សុខភាព អាហារ ​ភេសជ្ជៈ សម្ភារៈ​សិក្សា សេវា​ទេសចរណ៍ និង​អចលនទ្រព្យ ។​

“ពិព័រណ៍​នារី​សម័យ” ឬ “Ladies’ Fiar” នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ២២-២៣ ខែ​ធ្នូ ២០១៨ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ សម្រាប់​អាជីវករ និង​ម្ចាស់​ក្រុមហ៊ុន​ធំ​តូច ដែល​ចង់​ចូល​រួម​ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​នេះ អាច​ធ្វើ​ការ​កក់​ស្ដង់​បាន​រយៈ​លេខ ទូរសព្ទ​លេខ 089 777 670 ឬ 012 302 382។

 

NO COMMENTS

LEAVE A REPLY