មើលរាងកំបេះគូទ អាចដឹងពីជម្ងឺក្នុងរាងកាយអ្នក

0
338

អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដឹងថា គូទ​មនុស្ស​ចែក​ចេញពី ៩ប្រភេទ។ យោង​តាម​ការស្រាវ​ជ្រាវ​កាលពីថ្មីៗ​នេះបាន​ឱ្យ​ដឹងថា បុរស និងស្ត្រី​អាច​មើលដឹង​ពីសុខភាព និង​រោគសញ្ញា​នៃជំងឺ​តាម​រយៈ​មើល​ទម្រង់ និង​ទំហំ​របស់​គូទ។

ការសិក្សា​ស្រាវជ្រាវថ្មី​មួយនេះ​ក៏បាន​និយាយ​ទៀតថា ទម្រង់គូទ​របស់អ្នក​អាច​ប្រាប់​អ្នកពី​បញ្ហា​សុខភាព​បេះដូង និង​តម្រង​នោម​បាន​ថែម​ទៀត​ផង ឬក៏អាច​មើល​ដឹង​ថា អ្នក​កើតជំងឺ​ទឹក​នោមផ្អែម ឬក៏អត់។

បំរែបំរួល​ស្បែក និង​ដុះរោម​លើគូទ​អាច​កំណត់​បានថា អ្នកមាន​បញ្ហា​សុខភាព ឬក៏អត់។ ម្យ៉ាងវិញ​ទៀត ទំហំ​របស់គូទ​អាច​ឱ្យអ្នក​បាន​ដឹងពី​បញ្ហា​សុខភាព​ផ្សេងៗ ដែល​នឹងត្រូវ​ប្រឈម​មុខ។ តាមការ​សិក្សា​ខាងលើ​នេះក៏​បានរួម​បញ្ចូល​ទាំង​ព័ត៌មាន​ទម្រង់គូទ ដែល​អាច​បក​ស្រាយ​ពីចរិក​លក្ខណៈ​របស់អ្នក។

ដូច្នេះ ប្រសិនបើ​អ្នកចង់​ដឹងថា តើគូទ​របស់​អ្នកអាច​ប្រាប់អ្នក​អ្វីខ្លះ​ពីបញ្ហា​សុខភាព ខាង​ក្រោមនេះ​នឹង​បង្ហាញ​ពីរឿង​រ៉ាវមួយ​ចំនួន​ដែល​គូទ​របស់អ្នក​នឹងបក​ស្រាយ​ប្រាប់​ដល់អ្នក៖

-បញ្ហាខ្នង

ប្រសិនបើអ្នក​សង្កេត​ឃើញថា គូទ​របស់​អ្នក​យារធ្លាក់ និង​មាន​អារម្មណ៍​ថា រាបស្មើ​បើធៀប​នឹងផ្នែក​ផ្សេង​ទៀត​នៃរាង​កាយ នេះបង្ហាញ​ថា អ្នក​ខ្សោយ​សាច់ដុំ​សំខាន់​ដើម្បី​ជួយ​ទប់​លំនឹង​ឆ្អឹងខ្នង ធ្វើឱ្យ​ខ្នងកោង។

Image result for butt

-បញ្ហាជើង

គេនិយាយ​ថា ប្រសិន​បើត្រគាក​របស់អ្នក​កាន់​តែធ្ងន់ និងកាន់​តែធំឡើង​ជាង​ភាព​យារធ្លាក់ បញ្ជាក់​ថា ជើង​របស់អ្នក​មាន​បញ្ហា។ អ្នក​ជំនាញ​ក៏បាន​និយាយថា អ្នក​គួរតែ​សម្លឹង​មើល​ជើង​ផងដែរ ព្រោះវា​អាច​ផ្តល់​គន្លឹះ​ដល់អ្នក ថាតើអ្នក​មាន​បញ្ហា​សុខភាព ឬក៏​អត់។

-ចេញ​កន្ទួលរមាស់

បញ្ហាចេញ​កន្ទួលរមាស់​នេះ ជាបញ្ហា​ទូទៅ​មួយ​ដែល​អាច​កើត​មាន​ចំពោះ​ទាំង​បុរស និងស្ត្រី។ អាការៈ​ចេញ​កន្ទួល​រមាស់​នៅលើ​គូទ​បែបនេះ​បានប្រាប់​ដល់​អ្នក​ពីបញ្ហា​សាប៊ូ​បោកគក់ និងក្រណាត់​ដែលអ្នក​កំពុង​តែស្លៀក ដែល​អាច​បង្កបញ្ហា​ដល់​ស្បែក។ ការចេញ​កន្ទួល​រមាស់​ក៏អាច​មាន​ន័យ​ថា ស្បែក​របស់អ្នក​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្ទះរន្ធ​ញើស។

អ្នក​អាច​បំបាត់​បញ្ហា​ចេញ​កន្ទួល​រមាស់​នេះបាន​ដោយ​លាង​សម្អាត​ឱ្យបានល្អ។ យល់ល្អ​ត្រូវទៅ​ពិនិត្យ​មើល​បញ្ហានេះ មុន​ពេលវា​ឆ្លង​មេរោគ។

-ឬសដូងបាត

តើអ្នកដឹង​ទេថា គូទ​របស់អ្នកអាច​ប្រាប់​ដល់​អ្នកថា អ្នក​កំពុងតែ​កើតជំងឺ​ឬសដូង​បាន។ ករណី​ភាគ​ច្រើន ជំងឺនេះ​អាច​ចាប់ផ្តើម​ដោយ​ការ​ឧស្សាណ៍​ទល់លាមក​ញឹកញាប់។ វាក៏អាច​បង្ហាញ​ថា អ្នកកង្វះ​អាហារ​សម្បូរ​ជាតិ​សរសៃ។ ដូច្នេះ អ្នកត្រូវ​ទទួលទាន​អាហារ​ជំនួយ​ដល់​សុខភាព អាហារ​សម្បូរទៅ​ដោយ​ប្រូតេអ៊ីន និង​វីតាមីន។

-បេះដូងរបស់អ្នក

ទម្រង់គូទ​ក៏អាច​បកស្រាយ​បាន​ច្រើនពី​បញ្ហា​សុខភាព​របស់អ្នក។ ជាធម្មតា​ បន្ទាប់ពី​ស្ត្រី​រាំងរដូវ ស្ត្រីអាច​ប្រឈម​នឹងជំងឺ​បេះដូង និងបញ្ហា​សរសៃ​ឈាម​បេះដូង នៅពេល​មាន​បំរែបំរួល​អ័រម៉ូន​ឆាប់​រហ័ស​នៅក្នុង​រាងកាយ។ ម្យ៉ាងវិញទៀត វត្តមាន​ជាតិខ្លាញ់​ក្នុង​កំប៉េះគូទ​អាច​ជួយ​ការពារ​បេះដូង, សរសៃ​ឈាម​ក្រហម និងថ្លើមពី​ការឡើង​អាស៊ីត​ខ្លាញ់។

-ជំងឺទឹកនោមផ្អែម

គេនិយាយថា ដំណាក់​កាល​ដែល​ស្ត្រីរាំង​រដូវ ជាពេល​វេលា​ដែល​បញ្ហា​សុខភាព​ជាច្រើន​បាន​កើតឡើង ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ជំងឺទឹក​នោម​ផ្អែម។ គេចំ​ណាំថា នៅពេល​អ្នកចាប់​ផ្តើម​ដុះក្បាល​ពោះ ស្របពេល​ដែល​កំប៉េះគូទ​កាន់តែ​ធំ​ឡើង យល់​ល្អត្រូវ​ទៅពិនិត្យ​មើល​ទឹកនោម​ផ្អែម ដើម្បី​ទទួល​បាន​ការព្យា​បាល​ទាន់​ពេលវេលា។

Image result for bottom

-ទម្រង់គូថរាងអក្សរ V

ទម្រង់គូថ​រាងអក្សរ V បង្ហាញថា កម្រិត​អ័រម៉ូន​អឺសស្ត្រូសែន​របស់អ្នក​ចុះអន់​ថយ។ ដើម្បី​បង្កើន​កម្រិត​អ័រម៉ូន​អឺសស្ត្រូសែន​ក្នុង​រាងកាយ អ្នកត្រូវ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន, សារធាតុ​ខនិជ និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីតហ្វូឡិច៕ សុខភាពសម្រស់

NO COMMENTS

LEAVE A REPLY