Female doctor discussing with a patient

បញ្ហា​នៃ​ការ​ខូច​មុខងារ​ផ្លូវភេទ​ច្រើន​តែមាន​លើ​បុរស​ប៉ុណ្ណោះ។ តាមពិត ករណីបែបនេះ​ក៏​អាច​កើតមាន​លើ​ស្ត្រី​បានដែរ។ ជាទូទៅ បញ្ហា​ខូច​មុខងារ​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​បង្កឡើង​ដោយ​ជំងឺ​ជាច្រើន​ទាំង​ជ​ងឺ​ផ្លូវកាយ និង​ផ្លូវចិត្ត។

Image result for women health

ការ​ខូច​មុខងារ​ផ្លូវភេទ​លើ​ស្ត្រី​អាច​កើតឡើង​គ្រប់​វ័យ។ ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​ទាំងនេះ​ច្រើនតែ​កើតឡើង​ក្រោយពេល​សម្រាលកូន​រួច ឬ​ពេល​រាំងរដូវ។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី​ដែល​ច្រើនតែ​កើតមាន​ជា ញឹកញាប់​បំផុត។

១. គ្មាន​តណ្ហា​ផ្លូវភេទ
បញ្ហា​ផ្លូវភេទ​ជាច្រើន​ដែល​កើតមាន​លើ​ស្ត្រី​គឺជា​ហេតុផល​មួយ​ដែលនាំអោយ បាត់បង់​ចំណង់​ផ្លូវភេទ។ ស្ថិតក្នុង​បញ្ហា​ទាំងនេះ មាន​កត្តា​ជាច្រើន​អាច​ប៉ះពាល​ដែរ​ដូចជា បម្រែបម្រួល​អ័រម៉ូន, ជំងឺ និង​ការព្យាបាល (ឧទាហរណ៍ មហារីក និង​ការព្យាបាល​ដោយ​ថ្នាំ​មហារីក), បាក់​ទឹកចិត្ត, មាន​ផ្ទៃពោះ, ស្ត្រេ​ស និង​អស់កម្លាំង។ ភាព​ធុញទ្រាន់​នៃ​ទម្លាប់​រួមភេទ​រាល់ដង​ក៏​ធ្វើអោយ​កង្វះ​តណ្ហា​ដល់​ការ រួមភេទ​ដែរ។

Image result for women health asian

២. មិនមាន​ការ​ភ្ញោ​ច
ចំពោះ​មនុស្ស​ស្រី ការដែល​មិនអាច​ធ្វើអោយមាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវកាយ​ក្នុងពេល​រួមភេទ បាន នឹងធ្វើ​អោយ​កង្វះ​ដល់​ការហូរ​ទឹករំអិល​ពី​ក្នុង​ទ្វារមាស​បាន។ ការដែល​មិនអាច​ទទួលបាន​ភាព​ស្រើបស្រាល​ក៏​ប្រហែល​ជាមាន​ជាប់ទាក់ទង​នឹង ការ​ថប់​អារម្មណ៍​ដែរ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះ ការសិក្សា​ជាច្រើន​កី​បាន​ស្រាវជ្រាវ​ទៅលើ​ទំនាក់ទំនង​នៃ​បញ្ហា​លំហូរ​ឈាម ក្នុង​សរីរាង្គ​ផ្លូវភេទ​របស់​មនុស្ស​ស្រី ដូច្នេះ​វា​នឹង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវភេទ​ទៀត។

៣. ពិបាក​ឈានដល់​ចំនុចកំពូល
ការដែល​មិនអាច​ឈានដល់​ចំនុចកំពូល​ក្នុងពេល​រួមភេទ​ពិតជា​កើត​ឡើងជា ញឹកញាប់​បំផុត ហើយ​យ៉ាងហោចណាស់​ក៏មាន​ការប៉ះពាល់​លើ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ ដែរ​ចំពោះ​ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក​នេះ។ វា​អាច​បណ្តាលមកពី​ការមិន​មានបទពិសោធន៍​ខាង​រួមភេទ, កង្វះ​ចំណេះដឹង​ខាង​ផ្លូវភេទ, និង​កត្តា​ផ្លូវចិត្ត​ដូចជា យល់ថា​ខ្លួន​មាន​កំហុស, ថប់​អារម្មណ៍ ឬ​ធ្លាប់មាន​ការបំពាន​ខាង​ផ្លូវភេទ​ពីមុនមក។ កត្តា​មួយ​ផ្សេងទៀត​ដែល​ធ្វើអោយ​មិនអាច​ឈានដល់​ចំនុចកំពូល​ក្នុងពេល​រួម ភេទ​បាន​នោះ​មានដូចជា ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ និង​មាន​ជំងឺ​រ៉ាំរ៉ៃ។

Image result for women health asian

៤. ឈឺចាប់​ក្នុងពេល​រួមភេទ
ការឈឺចាប់​ក្នុងពេល​រួមភេទ​អាច​បង្កឡើង​ដោយ​បញ្ហា​មួយចំនួន​ដូចជា ជំងឺ Endometriosis, ដុំ​សាច់​ក្នុង​អាង​ត្រគៀក, គីស, រលាក​ទ្វារមាស, មាន​ទឹករំអិល​ទ្វារមាស​តិច​បំផុត, ជាលិការ​មាន​សន្លាក​ក្រោយពី​វះកាត់​រួច ឬ​មាន​ជំងឺ​កាមរោគ។ រឿងនេះ​អាច​កើតឡើង​បាន​ដោយសារតែ​ការខ្លាច​ពេល​រួមភេទ ឬ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​ពីមុនមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here