បងប្អូនកម្ពុជាទាំងអស់ច្បាស់ជាបានដឹងហើយថា ប្រទេសជប៉ុនគឺជាប្រទេសមួយដែលជាមិត្តល្អខ្លាំងបំផុតរបស់ប្រទេសកម្ពុជា ជាពិសេសប្រទេសជប៉ុនបានជួយជ្រោមជ្រែងមកលើប្រទេសកម្ពុជាយើងច្រើនណាស់ស្ទើតែគ្រប់វិស័យទៅហើយ មិនត្រឹមតែប៉ុណ្ណោះទេជប៉ុនគឺជាប្រទេសមួយដែលជាប្រទេសមហាអំណាចមួយដែលមានធនធានមនុស្សពូកែៗនិងថែមទាំងមានសម្ថតភាពផ្សេងៗគ្នាជាច្រើនលាននាក់ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយជាក់ស្តែងរូបភាព១សន្លឹកត្រូវបានប្រជាជនកម្ពុជាធ្វើការចែករំលែករាប់លាននាក់នៅលើបណ្តាញសង្គមហើយរូបភាពនោះផងដែរបានបង្ហាញពីជនជាតិជប៉ុនមួយក្រុមបានឈររៃអង្គាសប្រាក់ដើម្បីជួយដល់ក្មេងៗរបស់ប្រទេសកម្ពុជាយើងដែលជួបការលំបាក គឺពិតជាគួរឲ្យគោរពនិងកោតសរសើរចំពោះទឹកចិត្តរបស់ពួកគាត់ខ្លាំងណាស់ទោះបីជាប្រទេសជប៉ុនទើបតែជួបព្យុះយក្សកំណាចក៏ដោយក៏ជប៉ុននៅតែឆ្លៀតជួយមកដល់កម្ពុជាគ្រប់ពេលគ្រប់កាលៈទេសៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់បងស្រីម្នាក់គាត់បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ថ្ងៃនេះបានជួបជនជាតិជប៉ុន7នាក់កំពុងឈររៃអង្គាសថវិកាសម្រាប់ក្មេងៗកម្ពុជា។សប្បាយចិត្តផង រំភើបផង មិនដឹងមានអីនិយាយក្រៅពីលុយបន្តិចបន្តួច រួចប្រាប់ថាខ្ញុំមកពីកម្ពុជា ហើយអរគុណអ្នកទាំងអស់គ្នាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ ហ្វេសបុក

LEAVE A REPLY

Please enter your comment!
Please enter your name here