ត្រឹមរយៈពេលដ៏ខ្លី រឿងរំភើបជាច្រើនសម្រាប់មុខមាត់ប្រទេសជាតិ បានកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើនដែលបានតាមដានរឿនទាំងនេះ ពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។ដោយក្នុងនោះមានកូនខ្មែរ៣រូប ដែលមានសមត្ថភាពខ្លាំងៗ ទាំងចំណេះ និងសមត្ថភាព បានបង្ហាញទៅកាន់ប្រទេសដទៃ ក៏ដូចជាពិភពលោកបានដឹងដែលមានដូចជា ប្អូនប្រុសសាលិ លោកហុង ភារិន និងកីឡាករ ប៉ាល់ ជីវ័ន ធ្វើឲ្យមហាជនសរសើរគ្រប់គ្នា។

Image result for កូនខ្មែរ៣រូប លើកមុខមាត់ប្រទេស ផ្ទួនៗគ្នា ធ្វើឲ្យពិភពលោកស្ញើចសរសើរជាទីបំផុត

មិនត្រឹមតែមានតែប្រជាជនខ្មែររំភើប និងសប្បាយនោះទេ តែសូម្បីប្រទេសជិតខាង ក៏បានធ្វើការសរសើរពីសមត្ថភាពរបស់ពួកគេដែល ហើយពិតជាមោទនភាពព្រោះកូនខ្មែរទាំង៣រូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលផ្ទួនៗគ្នាក្នុងរយៈពេលដ៏ខ្លីផងដែរ។ប្អូនប្រុសសាលិ៖ ដែលកំពុងតែសិក្សានៅលើទឹកដីប្រទេសចិន បានធ្វើការបង្ហាញនូវអតីតកាលរបស់ខ្លួន នៅក្នុងកម្មវិធីដ៏ល្បីនៅប្រទេសចិន ដែលទទួលបាននូវការគាំទ្រ សរសើរដល់ប្អូនប្រុសគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ អាចធ្វើឲ្យប្រទេសមានមុខមាត់តាមរយៈចំណេះដឹងរបស់ខ្លួន អាចនិយាយបានច្រើនភាសាបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here