មនុស្សគ្រប់គ្នាសុទ្ធតែចង់បានអាហារឆ្ងាញ់បំផុតនិងថ្មីបំផុតសម្រាប់ខ្លួនគេនិងក្រុមគ្រួសាររបស់ពួកគេប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលាដើម្បីទៅហាងដើម្បីទិញរាល់ថ្ងៃនោះទេ។ នោះហើយជាមូលហេតុដែលយើងយល់ដឹងពការរក្សាអាហារនៅផ្ទះឱ្យបានយូរ។

យើងនៅ Bright Side នឹងចែកចាយជាមួយអ្នកនូវគន្លឹះទាំងដប់ដែលនឹងជួយអ្នកក្នុងការរក្សាទុកម្ហូបរបស់អ្នកដោយមិនបាច់បារម្ភអំពីវាថានិងបាត់បង់ភាពស្រស់នោះទេ។

1. បង្កកទឹកដោះគោឲ្យកកអ្នកនឹងទុកបានជាច្រើនសប្តាហ៍ខាងមុខទៀត

10 Tips to Keep Your Food Fresh Longer
© Ana Belaval

ប្រសិនបើអ្នកបានទិញទឹកដោះគោមួយដបធំហើយទើបដឹងថាអ្នកផឹកវាមិនអស់ទេតែកុំបារម្ភអីវានឹងមិនខូចទេបើអ្នកបង្កកវាទុក។ វាល្អបំផុតក្នុងការបង្កកទឹកដោះគោស្រស់ទុកវានៅក្នុងទូរទឹកកកតែមិនលើសពី ៤ ទៅ ៦ សប្តាហ៍។

2. បង្កកស៊ុតក្នុងបន្ទះទឺកកក

10 Tips to Keep Your Food Fresh Longer
© datruckk

ពេលខ្លះយើងមិនប្រើពងទាំងអស់នោះទេ យើងប្រើតែផ្នែកពណ៍សប៉ុណ្ណោះខណៈពេលដែលពង
ផ្នែកពណ៍លឿងត្រូវបានគេមិនត្រូវការ។ កុំបារម្ភគ្រាន់តែបំបែកពួកវាហើយចាក់ផ្នែកពណ៍លឿងចូលក្នុងបន្ទះទឹកកកហើយបន្ថែមអំបិលឬស្ករបន្តិច ។

3. រក្សាទឹកជ្រលក់ដែលអ្នកចូលចិត្តក្នុងថង់ទឹកកក

10 Tips to Keep Your Food Fresh Longer
© ashley_dejong

ទឹកជ្រលក់ដែលនៅសល់ក៏ជាគ្រឿងមួយផ្សេងទៀតដែលអាចបង្កកទុកបានដែរ។ ចាក់វាចូលក្នុងថង់ផ្ទុកហើយក្នុងរយៈពេលមួយម៉ោងវានឹងអាចឱ្យអ្នកជ្រលក់វាហើយបន្ថែមទៅចាននៅពេលចាំបាច់។

4. ស្លឹកសាឡាត់រុំដោយកន្សែងក្រដាសនឹងនៅស្រស់ជាងមុន

10 Tips to Keep Your Food Fresh Longer
© windycity_pizza

សាឡាត់នឹងនៅតែស្រស់និងស្រួយរយៈពេលមួយសប្តាហ៍ប្រសិនបើអ្នករុំវាដោយកន្សែងក្រដាស។ សំណើមលើសនឹងជ្រាបចូលទៅក្នុងក្រដាស់ហើយនឹងមិនធ្វើឲ្យស្លឹកក្រៀមស្វិតទេ។

5. ផ្លែប៉ោមអាចរក្សាទុកនៅក្នុងទូរទឹកកកបានរយៈពេលជាច្រើនខែ

10 Tips to Keep Your Food Fresh Longer
© USApples

ផ្លែប៉ោមជាធម្មតានៅស្រស់យូរជាងផ្លែឈើដទៃទៀតប៉ុន្តែតើអ្នកដឹងទេថាពួកគេរក្សារសជាតិទាំងអស់របស់ពួកគេនៅក្នុងទូរទឹកកកអស់រយៈពេលជាយូរ? រឿងតែមួយគត់ដែលត្រូវចងចាំនៅទីនេះគឺថាអ្នកមិនគួរឱ្យពួកគេប៉ះគ្នាទេព្រោះវាអាចធ្វើឲ្យវាឆាប់ខូច។

6. ទុកការ៉ុតនៅក្នុងខ្សាច់ដើម្បីឱ្យវាស្រស់

10 Tips to Keep Your Food Fresh Longer
© The52WeekGarden

អ្នកថែសួនបានផ្តល់អនុសាសន៍ឱ្យទុកការ៉ុតនៅក្នុងដីខ្សាច់ដែលមិនគួរឱ្យភ្ញាក់ផ្អើលទាល់ទេ ខ្សាច់កាត់បន្ថយការហួតទឹកហើយនឹងកាត់បន្ថយល្បឿនរលួយ។

7.ការពារឈីស Fulham និងក្រែមជូរពីការខូចដោយក្រឡាប់មាត់របស់វាចុះក្រោម

10 Tips to Keep Your Food Fresh Longer
© lifeaspire.com

ឈីស Fulham និងក្រែមជូររបស់អ្នកនឹងនៅតែស្រស់ប្រសិនបើអ្នកដាក់វានៅក្នុងទូរទឹកកករបស់អ្នកហើយទ្រ​លប់​ចុះក្រោម។ ធ្វើបែបនេះវានឹងបង្កើតកន្លែងទំនេរនៅខាងក្នុងដែលការពារការលូតលាស់របស់បាក់តេរី។

8. ស្លឹកខ្ទឹមនឹងនៅស្រស់ប្រសិនបើអ្នករក្សាវាក្នុងកែវទឹក

10 Tips to Keep Your Food Fresh Longer
© sharnyandjulius

ស្លឹកខ្ទឹមអាចរក្សាភាពស្រស់របស់ពួកវាបានយូរប្រសិនបើអ្នកទុកវានៅក្នុងពាងដែលពោរពេញទៅដោយទឹក។ កាត់ស្លឹកខ្ទឹមនៅកន្លែងដែលអ្នកត្រូវការហើយវានឹងបន្តលូតលាស់។

ប្រភព៖ bright side

LEAVE A REPLY

Please enter your comment!
Please enter your name here