ក្រោយពីបានឆ្លងកាត់ការប្រកួត ត្រឡប់មកមាតុភូមិវិញឃើញថា Miss Grand កម្ពុជាកញ្ញាឌី លីកា កាន់តែមានប្រជាប្រិយភាពនៅក្នុងការងារសិល្បៈ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ចំណែកឯរូបសម្រស់របស់នាងវិញក៏កាន់តែស្រស់ស្អាត ត្រូវប៉ាន់ខ្លាំងជាមួយនឹងការថតម៉ូតជាច្រើន រកពេលសម្រាកមិនចង់បាន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យគេចាបើអារម្មណ៍គ្រប់គ្នា ក្រោយបានឃើញរូបសម្រស់ដ៏ប្លែកភ្នែកខ្លាំង ក្នុងការតែងខ្លួនយ៉ាងស្រស់ស្អាតយ៉ាងខ្លាំង។

ដោយក្នុងនោះនាងបានធ្វើការយតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់បុរាណ យ៉ាងស្រស់ស្អាត និងមើលទៅប្លែកភ្នែកតែម្តង ព្រោះទម្រង់មុខនាងបែបធម្មជាតិ ជាជនជាតិខ្មែរពិតៗ ដល់ពេលលេងខ្លួនបែបនេះទៅពិតជាប្លែកខ្លាំង មើលសឹងតែមិនស្គាល់នោះទេ។

តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍ និងបានធ្វើការសរសើរទៅលើរូបសម្រស់របស់នាងគ្រប់គ្នា ដែលមើលទៅពិតជាស្រស់សោភា ទន់ភ្លន់សាកសមជានារីខ្មែរតែម្តង៕

ផ្តល់ររូបភាព និងរក្សាសិទ្ធពី៖ Sool Cool

LEAVE A REPLY

Please enter your comment!
Please enter your name here