ជំងឺផ្លូវចិត្តគឺជាជំងឺមួយដ៏គ្រោះថ្នាក់បំផុត ប្រសិនបើយើងព្យាបាលវាមិនទាន់ពេលវេលានោះ ។ មិនមានរោគសញ្ញានៅខាងក្រៅដូចជំងឺដទៃ ប៉ុន្តែជំងឺប្រភេទនេះ បានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំទៅមួយឆ្នាំ ។
ជាក់ស្ដែងដូចជា តារាល្បីៗប៉ុន្មានដួងដែលស្ថិតក្រោមផលិតកម្ម SM ពួកគេបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងទាំងនៅវ័យក្មេង ដោយសារតែតស៊ូ អត់ធ្មត់នឹងជំងឺមួយនេះមិនបាន ។
១. អតីតសមាជិកក្រុម SHINee តារាចម្រៀង Jonghyun

Jonghyun បានប្រទះឃើញស្លាប់ក្នុងអគារស្នាក់នៅរបស់លោកនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ។ លោកត្រូវបានក្រុមប៉ូលិសបញ្ជាក់ថា បានធ្វើអត្តឃាតខ្លួនឯង ដោយដុតធ្យូងថ្មបំពុលខ្លួនឯងរហូតស្លាប់ ។
២. តារាម៉ូដែល Lee Ui Soo

តារាម៉ូដែលក្រោមផលិតកម្ម SM លោក Lee Ui Soo បានប្រទះឃើញស្លាប់នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៧ ។ បើតាមសាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ថា លោកបានធ្វើអត្តឃាតខ្លួនឯង ដោយសារតែជួបបញ្ហាពិបាកជាច្រើនក្នុងជីវិតលោកពេក ទើបរហូតសម្រេចចិត្តបញ្ចប់ជីវិតដ៏វ័យក្មេងមួយនេះ ។
៣. អតីតសមាជិកក្រុម f(x) តារាចម្រៀង Sulli

ដំណឹងមរណភាពរបស់ Sulli នៅថ្ងៃនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការតក់ស្លុតជាខ្លាំង ។ តារាចម្រៀងស្រីរូបនេះ ត្រូវបានប្រទះឃើញចងកស្លាប់នៅជាន់ទី ២ នៃបន្ទប់ក្នុងផ្ទះរបស់នាង ។ បើតាមប៉ូលិសបានបញ្ជាក់ថា អតីតសមាជិកក្រុម f(x) រូបនេះ បានទទួលរងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ទើបធ្វើឲ្យនាងហ៊ានផ្ដាច់ជីវិតខ្លួនឯងបែបនេះ ៕
ប្រភព៖ allkpop