កាលពីពេលថ្មីៗនេះក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូនម៉ូដែលថ្មីមានឈ្មោះថា OPPO A9 2020 ដែលមានសម្ថភាពខ្ពស់ជាងមុន ដោយលើកនេះ OPPO បានប្រើប្រាស់ថ្មដែលកាន់បានយូរជាងមុនរហូតដល់ទៅ៣ដង ព្រមជាមួយនិងកាមេរ៉ាដែលអាចថតបានច្បាស់ត្រជាក់ភ្នែកទោះបីជាក្នុងទីងងឹតខ្លាំង។

គុណសម្បិត្តិជាច្រើនទៀតដែលអ្នកនិងប្តូរចិត្តមកស្រលាញ់ទូរស័ព្ទដៃជំនាន់ថ្មីនេះមានដូចជា៖

កាមេរ៉ាៈ OPPO A9 2020 បានភ្ជាប់កាមេរ៉ា ៥ ដាច់ដោយឡែកពីគ្នានៅស្មាតហ្វូនតែមួយ។
ឡេនខាងក្រោយទំហំ ៤៨ មេហ្គាភិចស៊ែលសម្រាប់បង្ហាញរូបភាពគុណភាពអតិបរមា។
ឡេនថតខាងក្រោយធំបំផុតប្រភេទ Ultra Wide ១១៩ អង្សាសម្រាប់រូបភាពបែប Panoramic ។
ឡេនថតខាងក្រោយពីរសម្រាប់ការថតរូបបែប portrait ។
និង កាមេរ៉ាថតខាងមុខទំហំ ១៦ មេហ្គាភិចស៊ែលដែលបំពាក់ដោយបច្ចេកវិទ្យា AI Beautification។

ថាមពលថ្មៈ អ្នកអាចមើលវីដេអូ HD នៅលើទូរស័ព្ទរបស់អ្នកបានរហូតដល់រយៈពេលជាង ១១ ម៉ោង។ លើសពីនេះទៀតថាមពលថ្ម OPPO A9 2020 មានចំនូន 5000mAh ដែលមានប្រភេទសាកថ្មប្រភេទ ស៊ីអេស អាចបញ្ចូលថ្មជាមួយទូរស័ព្ទផ្សេងទៀតរបស់អ្នកបាន។
មេម៉ូរីៈ OPPO A9 2020 ភ្ជាប់មកជាមួយRAM ១២៨ ជីកាបៃ។ អ្នកអាចបន្ថែំមេម៉ូរីរហូតដល់ ២៥៦ ជីកាបៃទៅក្នុងរន្ធដោតកាត ៣ សន្លឹក (ស៊ីមពីរ + កាត microSD) សម្រាប់ផ្ទុកបន្ថែមបានជាច្រើន។
ចម្រៀងៈ OPPO A9 2020 ផ្តល់ជូននូវបរិយាកាសសម្លេងយ៉ាងសំបូរបែប Dolby Atmos®។
ហ្គេមៈ ជាមួយនិង Snapdragon 665 + Game Boost 2.0 ធ្វើអោយអ្នកលេងហ្គេមបានសប្បាយជាងមុន ។

ដើម្បីអោយកាន់តែច្បាស់និងចង់ដឹងថាតើ OPPO A9 2020 មានលក្ខណៈពិសេសបែបណាទៀត តោះមមកមើលវីឌីអូ Review ខាងក្រោម៖