ក្រុមហ៊ុន Facebook នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកទាំងអស់អាចប្រើនូវមុខងារ Facebook Dating បានហើយនៅចុងឆ្នាំ ២០១៩ នេះ។ សូមរម្លឹកឡើងវិញថា ​មុខងារ Dating ឬ Secret Crush ដែលមាននៅក្នុង Facebook អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការស្វែករក និងណាត់ជួយជាមួយនឹងគូស្នេហ៍របស់ពួកគេបានយ៉ាងងាយស្រួល ដោយគ្រាន់តែពួកគេបំពេញនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងព័ត៌មានអំពីមនុស្សដែលពួកគេចង់ស្វែងរក ហើយមុខងារនឹងជួយឲ្យពួកគេបានជួបនឹងមនុស្ស ដែលមានព័ត៌មានដូច ឬស្រដៀងនឹងអ្វីដែលពួកគេបានបំពេញនោះ។

មុខងារនេះត្រូវបានក្រុមហ៊ុន Facebook ដាក់ឲ្យប្រើប្រាស់សាកល្បងនៅក្នុងប្រទេសកូឡុំប៊ីតាំងពីឆ្នាំ ២០១៨ មកម្លះ ហើយដោយមុខងារដំណើរការបានល្អប្រសើរ ទើបក្រុមហ៊ុននឹងសម្រេចឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅអាមេរិកអាចប្រើមុខងារនេះបានដែរនៅចុងឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុន Facebook បានបញ្ជាក់ដែរថា នៅពេលខាងមុខក្រុមហ៊ុនគ្រោងនឹងដាក់ឲ្យអ្នកប្រើប្រាស់នៅជុំវិញពិភពលោកអាចប្រើនូវមុខងារនេះបានដូចៗគ្នា៕
ប្រភព៖ androidauthority

LEAVE A REPLY

Please enter your comment!
Please enter your name here