អ្នកធ្លាប់មានស្នេហាមិនប្រាកដថាមិនធ្លាប់បែកបាក់គ្នានោះទេ។ ក្រោយការបែកបាក់នោះអ្នកខ្លះក៏នៅមិនអស់អាល័យពីសង្សារចាស់ហើយអ្នកខ្លះក៏មិនទាន់អាចបំភ្លេចគេបាននិងចង់ឱ្យគេមានអារម្មណ៍ស្ដាយក្រោយដែលសម្រេចចិត្តបែកពីខ្លួន។

ខាងក្រោមនេះជាទង្វើដែលអាចឱ្យសង្សារចាស់របស់អ្នកនឹកស្ដាយរូបអ្នកបាន៖

១. បន្តការណាត់ជួបដើរលេងជាមួយមិត្តភក្តិ៖

កុំនៅពិបាកចិត្តតែឯងមិនចង់ជួបមុខអ្នកណាឲ្យសោះ។ ការដែលចេញមកជួបមិត្តភក្តិបែបនេះគឺ ដើម្បីឲ្យសង្សារចាស់ របស់អ្នកដឹងថា អ្នកមិនមានអារម្មណ៍ពិបាកចិត្តឬក៏ស្ដាយស្រណោះគេអ្វីឡើយ ហើយគេនឹងគិតថាអ្នកប្រហែលជាកាត់ចិត្តពីគេបានហើយ។ 

Image result for សង្សាចាស់និងសង្សារថ្មី

២. បង្ហោះរូបភាព និងអារម្មណ៍សប្បាយៗ ក្នុងបណ្តាញសង្គម៖

បន្ទាប់ពីបែកគ្នារួច អ្នកត្រូវតែបង្ហោះរូបភាពនិងសកម្មភាពឬអារម្មណ៍សប្បាយៗដូចជាការដើរលេង ជប់លៀងឬច្រៀងរាំជាដើម។ បែបនេះ សង្សារចាស់របស់អ្នក នឹងគិតថា តើអ្នកមិនបានឈឺចាប់អ្វីសោះ តែបែរជារីករាយកាន់តែខ្លាំងក្រោយបែកពីគេ។ 

៣. ធ្វើខ្លួនឲ្យកាន់តែស្អាតជាងមុន៖ 

Related image

បើអ្នកជាស្រីៗគួរបញ្ចុះទម្ងន់ ឬតម្លើងទម្ងន់ដើម្បីរក្សារាងស្អាតសមសួនតាមស្តង់ដា រីឯប្រុសៗអាចទៅហាត់ប្រាណ យកសាច់ដុំ យករាងមាំស្អាត ជាមុន។ ពេលនោះវាធ្វើឱ្យសង្សារចាស់អ្នកមានអារម្មណ៍ថាពេលគ្មានគេអ្នកមានការរីកចម្រើនជាងមុន ហើយគេក៏កាន់តែស្ដាយដែលបាត់បង់មនុស្សដែលស្រស់ស្អាតដូចជាអ្នក។

៤. កុំព្យាយាមរក្សាទំនាក់ទំនងជាមួយសង្សារចាស់៖

ការរក្សាទំនាក់ទំនងជាមួយគេវាមិនមែនជារឿងខុសទេ តែកុំធ្វើជាតួអង្គដែលព្យាយាមទាក់ទងគេទាំងដែលគេលែងខ្វល់ពីយើង។ បើគេទាក់ទងមុនក៏ឆ្លើយទៅវិញជាការគួរសម តែក៏កុំស្និទ្ធស្នាលពេក។ ការព្យាយាមស្និទ្ធស្នាលកាន់តែធ្វើឱ្យគេបានចិត្តទៅវិញទេ។

៥. ធ្វើជាមនុស្សដែលគេចូលចិត្ត និងសម្រេចគោលដៅជីវិតឲ្យបាន៖

Image result for justin selena and hailey

ចំណាយពេលវេលាផ្ដោតលើការកសាងនិងអភិវឌ្ឍខ្លួនដូចជា ចំណេះដឹង ជំនាញបច្ចេកទេស លេងកីឡា ឬតន្រ្តី ហើយបន្ទាប់មកបញ្ចេញសមត្ថភាពរបស់អ្នកចេញមកក្រៅដើម្បីទទួលបានការទទួលស្គាល់ក្នុងសង្គម។

ក្រោយមកប្រើសមត្ថភាពនោះដើម្បីគោលដៅជីវិតដូចជាទទួលលទ្ធផលសិក្សាល្អ ការងារល្អ និងមុខរបររកស៊ីជោគជ័យជាដើម។ បើអ្នកក្លាយជាមនុស្សជោគជ័យមានឥទ្ធិពលនិងអំណាចក្នុងសង្គមទៀតនោះ សង្សារចាស់កាន់តែនឹកស្ដាយដែលបោះចោលដំុពេជ្រដ៏មានតម្លៃដូចជាអ្នក៕

ប្រភព៖ tellyouall

LEAVE A REPLY

Please enter your comment!
Please enter your name here