ប្រហោងដែលនៅនឹងដៃឆ្នាំង និងខ្ទះ

Cookware Handles - Spoon Rest Hack | Kitchn

ហេតុអ្វីបានជាមានប្រហោងនៅចំណុចដៃនៃឆ្នាំង និងខ្ទះរបស់អ្នក? ទីមួយអ្នកអាចប្រើវាដើម្បីព្យួរបន្ទាប់ពីលាងរួច។ ហើយទីពីរអ្នកក៏អាចដាក់ចុងស្លាបព្រា ឬវែកនៅទីនោះនៅពេលអ្នកចំអិនដោយហេតុផលរក្សានូវអនាម័យផងដែរ។

រន្ធនៅជិតកាមេរ៉ាទូរស័ព្ទ iPhone

iPhone 6S Plus vs. iPhone 6 Plus | Spec Comparison | Digital Trends

មិនមានកាមេរ៉ាសម្ងាត់នៅក្បែរកាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទ iPhone របស់អ្នកនោះទេ។ វាពិតជាមីក្រូ! ទូរស័ព្ទ iPhone 5 និងម៉ូឌែលថ្មីជាងនេះក៏មានភ្ជាប់មកជាមួយមីក្រូនៅលើឧបករណ៍បំពងសម្លេង និងនៅខាងក្រោមទូរស័ព្ទដែរ។

ប្រហោងនៅនឹងស្លាបព្រាSpaghetti

The Pasta Spoon Revelation

ប្រហោងក្នុងស្លាបព្រា Spaghetti ត្រូវបានប្រើដើម្បីបង្ហូរទឹក​ ប៉ុន្តែតើអ្នកដឹងទេថាវាក៏ល្អដែរដើម្បីរង្វាស់រង្វាល់ Spaghetti ? អ្វីដែលអ្នកត្រូវធ្វើគឺដាក់បំណែកនៃ Spaghetti នៅក្នុងប្រហោងដើម្បីវាស់វា។

រន្ធបន្ថែមដែលនៅលើស្បែកជើងប៉ាតា

New Balance 860v9 Review | Running Shoes Guru

តើអ្នកដឹងទេថារន្ធបន្ថែមនៅលើស្បែកជើងរបស់អ្នកទុកសម្រាប់ធ្វើអ្វី? អ្នកអាចប្រើវាដើម្បីរឹតបន្តឹងនៅពេលដែលគូធំពេកសម្រាប់ជើងរបស់អ្នក។ ចៀសវាងពងបែកនៅលើជើងរបស់អ្នកដោយបង្កើត“ សោរកែងជើង” ដើម្បីធ្វើឱ្យវាសមល្អ។

ខ្សែក្រវ៉ាត់ពាក់កណ្តាលដែលនៅខាងក្រោយអាវ

Half Belt On Jackets

ខ្សែក្រវ៉ាត់ពាក់កណ្តាល ដូចជាអាវរងារត្រូវបានបង្កើតឡើងដោយយោធាដើម្បីធ្វើអាវធំដែលមាននាទីដូចជាភួយ។ ខ្សែក្រវ៉ាត់ពាក់កណ្តាលស្រួលយូតាមខ្លួនពេលទាហានចេញដើរ។

រន្ធដែលនៅនឹងបង្អួចយន្តហោះ

12 hidden plane features exposed | Chinchilla News

បើឃើញបង្អួចយន្តហោះមានរន្ធ មិនចាំបាច់ព្រួយបារម្ភទេ។ ប្រហោងខ្យល់អាចឱ្យផ្ទាំងខាងក្រៅរបស់យន្តហោះអាចទប់ទល់នឹងភាពខុសគ្នានៃសម្ពាធនៅពេលឡើងកំពស់ខ្ពស់។ វាអាចឱ្យកាប៊ីនមានសុវត្ថិភាព។

គូថដ៏ជ្រៅរបស់ដបស្រាក្រហម

Wine Bottle Dip

វាមិនមែនជារឿងអាថ៌កំបាំងទេដែលដបស្រាក្រហមមានគូថជ្រៅ។ លក្ខណៈពិសេសនេះជួយពេលដឹកជញ្ជូនតាមកុងតឺន័រអាចទប់ទល់នឹងសម្ពាធខ្យល់សង្កត់ ធ្វើឲ្យដបស្រាភ្លឺ(មិនកកិត)​ និងចែកចាយចំហាយទឹកសម្រាប់ជួយសំអាតដប។

ប្រដាប់សម្រាប់គាស់នៅមាត់កំប៉ុង

Can Tabs

ប្រដាប់សម្រាប់គាស់នៅមាត់កំប៉ុងមើលទៅតាមរបៀបនោះពីព្រោះអ្នកអាចប្រើវាដើម្បីទប់ទុយយោរបស់អ្នក។ ទោះយ៉ាងណាគ្មាននរណាម្នាក់ចាប់អារម្មណ៍ប្រើប្រដាប់សម្រាប់គាស់នេះដើម្បីទប់ទុយយោឡើយ។

ប្រអប់ខ្ចប់អាហារ

Takeout Boxes

ភាគច្រើនយើងចូលចិត្តអាហារកុម៉្មង់ ឬអាហារឆ្អិនស្រាប់។ តើអ្នកដឹងទេថាអ្នកអាចញាំដោយប្រើប្រអប់ខ្ចប់អាហារតែម្ដងស​ម្រាប់ជំនួសចានបាន? គ្រាន់តែទាញនៅផ្នែកម្ខាងៗនៃប្រអប់ហើយដាក់វានៅលើតុតាមវិធីនេះ។

រន្ធនៅនឹងគូថសោ

Tip of the Day Thursday-Hole in padlocks | Daily hacks, Everyday hacks,  Pens caps

សោភាគច្រើនត្រូវបានដាក់នៅខាងក្រៅ ដូចនេះរន្ធតូចដែលនៅខាងក្រោមវាជួយឱ្យទឹកចូល និងចេញ។ ក្នុងករណីដែលសោកកស្ទះអ្នកក៏អាចដោះស្រាយបញ្ហាដោយចាក់ប្រេងចូលទៅរន្ធនោះដើម្បីដោះស្រាយបញ្ហាផងដែរ។

ចានក្រដាស

Paper Condiment Bowls

អាហារចៀននឹងមិនមានរសជាតិឆ្ងាញ់ទេប្រសិនបើអ្នកមិនបានញាំវាជាមួយទឹកជ្រលក់! តើអ្នកត្រូវរត់ត្រលប់ទៅស្ថានីយ៍ចាក់ប្រេងវិញទេព្រោះចានក្រដាសដាក់ទឹកជ្រលក់ក្រដាសនេះតូចពេក? អ្នកអាចលាតចានក្រដាសដូចនេះ។

ប្រភព ៖ HabitTribe

LEAVE A REPLY

Please enter your comment!
Please enter your name here