របបអាហាររបស់យើងផ្លាស់ប្តូរអាស្រ័យលើតំរូវការជីវជាតិរបស់យើង ដូចជាការចង់ឡើងទំងន់ ការផ្តោតលើអាហារថាមពល គោលបំណងសម្រកទំងន់ និងច្រើនទៀត។ ដូចជារបបអាហាររបស់ឥណ្ឌាផ្តោតសំខាន់ទៅលើអង្ករ និងនំប៉័ងឥណ្ឌា រួមជាមួយការបន្ថែមដូចជាទឹកជ្រលក់សាឡាត់ ទឹកជ្រលក់ Chutney និងអ្វីៗជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយការបន្ថែមនំប៉័ងគឺជាផ្នែកសំខាន់នៃរបបអាហារច្រើនជាងអង្ករ ហើយផ្ដល់នូវសុខភាពល្អជាងមុនដោយសារតែហេតុផលជាច្រើនដូចបង្ហាញខាងក្រោមនេះ ៖

១.ស្រក​ទម្ងន់

Image for post

នំប៉័ងផ្ទុកបរិមាណកាឡូរីតិចជាងអង្ករ ដូច្នេះវាជួយក្នុងការសម្រកទម្ងន់ក្នុងរយៈពេលវែង។ ការសិក្សាបានបង្ហាញថាអ្នកដែលបានជ្រើសរើសនំប៉័ងជំនួសបាយបានស្រកទំងន់ដោយមានបរិមាណគួរអោយកត់សំគាល់។ តែវាត្រូវបានគេបង្ហាញឱ្យឃើញថាងាយនឹងមានជំងឺបេះដូង ផ្ទុកជាតិខ្លាញ់មិនល្អ ជំងឺទឹកនោមផ្អែម និងច្រើនទៀតផងដែរ។

២.ជាតិសរសៃ

Image for post

នំប៉័ងធ្វើជាមួយគ្រាប់ធញ្ញជាតិគឺមានជីវជាតិច្រើនទាក់ទងនឹងជាតិសរសៃ។ ជាតិសរសៃមានសុខភាពល្អសម្រាប់បំពង់រំលាយអាហារ កំណត់ជំងឺបេះដូង និងជួយក្នុងការថែរក្សាទំងន់។ គេណែនាំថាស្ត្រីគួរទទួលទានប្រហែល ២៥ ក្រាមនិងបុរសទទួលគួរទានជាតិសរសៃប្រហែល ៣៨ ក្រាម។

៣.ស្រាលជាងអង្ករ

នំប៉័ងមិនដូចអង្ករទេគឺស្រាលជាងនៅក្នុងធម្មជាតិ ហើយមិនធ្វើឱ្យហត់នឿយខ្លាំងបន្ទាប់ពីញាំ។ អង្ករនឹងធ្វើឱ្យមានអារម្មណ៍ងងុយគេងកើតមានបន្ទាប់ពីទទួលទាន ដោយសារតែសារធាតុម្សៅរបស់វា។ នំប៉័ងផ្ទុកនូវម្សៅ និងខ្លាញ់តិចជាងអង្ករហេតុដូច្នេះហើយនំប៉័ងស្រាលជាង និងងាយរំលាយជាង។

៤.ភាពខុសប្លែក

Image for post

នំប៉័ងមានច្រើនប្រភេទ ច្រើនរសជាតិ​ ច្រើនប្រភេទម្ហូប និងជាច្រើនផ្សេងទៀត។ ទោះបីជាអង្ករក៏មានវ៉ារ្យ៉ង់ផ្ទាល់ខ្លួនក៏ដោយក៏នំប៉័ងមានភាពខុសគ្នាច្រើនជាងដែរ។ នំប៉័ងអាចត្រូវបានគេចែកចេញជារសជាតិ​ ច្រើនមុខម្ហូប និងសូ​ម្បីវិធីរៀបចំក៏ច្រើនដែរ។

៥.រសជាតិឆ្ងាញ់

Image for post

ដោយសារតែវ៉ារ្យ៉ង់របស់វា នំប៉័ងកាន់តែឆ្ងាញ់ទោះបីជាវាធម្មតាក៏ដោយ។ ម៉្យាងទៀតអង្ករមិនមានរសជាតិឆ្ងាញ់ទេ មិនអាចបរិភោគធម្មតាបានទេ។ នំប៉័ងក៏អាចត្រូវបានគេបរិភោគនៅពេលណាមួយ ដូចជាអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច ឬសូម្បីតែអាហារសម្រន់។

តើអ្នកចូលចិត្តនំប៉័ងដែរឬទេ? តែសូមចងចាំថានំប៉័ងក៏មានជាតិកាឡូរីខ្ពស់ បើប្រៀបធៀបនឹងបន្លែ ផ្លែឈើដទៃទៀត ហើយវាក៏ងាយនឹងមានជំងឺបេះដូង ផ្ទុកជាតិខ្លាញ់មិនល្អ ជំងឺទឹកនោមផ្អែម និងច្រើនទៀតផងដែរ ។​ ដូចនេះអ្នកគួរជ្រើសរើសប្រភេទនំប៉័ងអោយបានត្រឹមត្រូវ និងទទួលទានក្នុងលក្ខខណ្ឌសមស្រប ៕

ប្រភព ៖ Medium

LEAVE A REPLY

Please enter your comment!
Please enter your name here