ព្រះរាជ​បុត្រី នរោត្តម បុប្ផា​ទេវី ប្រសូត្រ​នៅ​ឆ្នាំ ១៩៤៣។ ​ពេលព្រះអង្គ​មាន​ព្រះជន្ម ៥ វស្សា ទ្រង់​បាន​ចូលរៀន​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​នៅក្នុង​ព្រះបរមរាជវាំង​ទៅហើយ​។ ពេលនោះ ព្រះ​អយ្យិកា​របស់​ទ្រង់ គឺ​ព្រះមហា​ក្សត្រិយានី ស៊ីសុវត្ថិ កុ​សមៈ​នារីរត្ន ដែលជា​អ្នកថែរក្សា​ព្រះអង្គ បាន​ហៅ​គ្រូ​ចាស់ៗ​ដែល​សេសសល់​ពី​សម័យ​ព្រះបាទ អង្គឌួង នរោត្តម ស៊ីសុវត្ថិ មក​បង្រៀន​របាំ​ព្រះរាជ​ទ្រព្យ​នេះ​ដល់​ទ្រង់​។

Related image

​ពីព្រោះ​តែ​ភាព​ឆ្លៀវឆ្លាត​ក្នុង​សិល្បៈ​របាំ​ព្រះរាជ​ទ្រព្យ​នេះ ទើប​ពេលដែល​ព្រះរាជ​បុត្រី​មាន​ព្រះ​ជន​បាន ១៨ ព្រះវស្សា ព្រះមហាក្សត្រី​យ៍ ស៊ីសុវត្ថិ កុ​សមៈ​នារីរត្ន បាន​ប្រទាន​ព្រះនាម ដល់​ព្រះអង្គ​ថា ជា​នាដ​ការី​ដ៏​ស្រស់ស្អាត​។ សម្តេច បុប្ផា​ទេវី គឺជា​ព្រះរៀម​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​ព្រះអង្គ​ទាំង​ទ្វេ​ជា​បុត្រ​របស់​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល និង​អតីតព្រះមហាក្សត្រ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ​។ ​ទ្រង់​រៀប​អភិសេក​នៅ​ព្រះជន្ម ១៥ ព្រះវស្សា និង​មាន​បុត្រ ៥ អង្គ​។

រូបថតរបស់ សិល្បៈមករា-Makara Pao។

​ពេល​របប​ប៉ុល ពត មកដល់ នាដ​ការី និង​ជា​សាស្ត្រាចារ្យ​របាំ​ព្រះរាជ​ទ្រព្យ​អង្គ​នេះ បាន​ភៀស​ព្រះកាយ​ទៅ​រស់នៅក្នុង​ជំរំជនភៀសខ្លួន​ខ្មែរ​-​ថៃ មួយរយៈ ហើយ​មុន​បន្តទៅ​រស់នៅ​ប្រទេស​បារាំង។ ព្រះអង្គ​បាន​បង្ហាត់បង្រៀន​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ជំរំ​អំពី​របាំ​ព្រះរាជ​ទ្រព្យ​នេះ​។

រូបថតរបស់ សិល្បៈមករា-Makara Pao។


ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេច នរោត្តម បុប្ផា ទេវី បានសម្រេច​យាង​ចូល​ប្រទេស​កម្ពុជា​វិញ​។ ពេលមកដល់​កម្ពុជា​វិញ តួឯក​អប្សរា​ទី ១ អង្គ​នេះ បាន​ខ្នះខ្នែង​បង្រៀន​សិស្ស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​កាន់តំណែង​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ហើយ​បន្ទាប់ពី​បោះឆ្នោត​អាណត្តិ​ទី ២ សម្តេចព្រះរៀម បាន​ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​ស្នាដៃ​សំខាន់​របស់​ទ្រង់​ពេល​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​នេះ ព្រះអង្គ បាន​បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ដែល​ទ្រង់​ជំនាញ​របាំ​នេះ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ៕

រូបថតរបស់ សិល្បៈមករា-Makara Pao។

អត្ថបទ៖ Sokmean Alexantra

Related image
Related image

LEAVE A REPLY

Please enter your comment!
Please enter your name here