វិធីសាស្រ្ត២យ៉ាង នៃការបង្រៀនរបស់សូក្រាតនោះ គឺទី១ សិល្បៈនៃការបង្កើតគំនិត និងទី២ សិល្បៈនៃការចំអក។
សិល្បៈទី១ ត្រូវបានលោកប្រើវិធីបង្កើតគំនិត ទៅលើប្រភេទមនុស្សសាមញ្ញ គឺជាមនុស្សមិនចេះអួតអាង ហើយមានទស្សនៈយល់ឃើញថា ខ្លួនគ្មានចេះអ្វីទាល់តែសោះ។
សិល្បៈទី២ សូក្រាត ប្រើវិធីសាស្ត្រចំអក ទៅលើពួកសូហ្វីស ដែលជាអ្នកមានទស្សនៈប្រឆាំងនឹងសូក្រាត។ ព្រោះពួកទាំងនេះ ជាមនុស្សពូកែខាងអួតអាង ហើយមានជំនឿលើខ្លួនឯងថា ជាអ្នកមានចំណេះជាសកល។
គួររម្លឹកថា ឃ្លាដែលសូក្រាត តែងនិយាយជារឿយៗនោះ គឺ “ខ្ញុំដឹងតែមួយមុខគត់ គឺមិនចេះអ្វីទាល់តែសោះ”៕
ប្រភព៖ ទស្សនៈបុគ្គលល្បី
