ស្នេហ៍ពិតគឺមានលើលោកនេះប្រាកដមែន? ជាពិសេសគឺការស្រលាញ់គ្នាដល់ចាស់កោងខ្នងហើយនៅតែអាចរក្សាភាពផ្អែមល្ហែមឲ្យគ្នាទៀតនោះ។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រទេសថៃបានប្រារព្ធពិធីបុណ្យបង្ហោះគោម និង បណ្តែតប្រទីប ដែលមានឈ្មោះថា Loy Kratong។ គេសង្កេតឃើញថាមានមនុស្សម្នាជាច្រើនបានចូលរួមព្រោះតែក្រៅពីការបណ្តែតប្រទីប និង បង្ហោះគោមក៏មានការរៀបចំកម្មវិធីផ្សេងៗដូចជាខនសឺត តាំងពិព័រណ៍ និងពិធីកម្សាន្តជាច្រើនទៀត។

ស្របពេលជាមួយគ្នានោះដែររូបភាពគូស្នេហ៍វ័យចំណាស់មួយគូត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយសារតែគូស្នេហ៍មួយគូនេះនៅតែរក្សាបានភាពផ្អែមល្ហែមល្អូកល្អើន បណ្តើរគ្នាមកបណ្តែតប្រទីបបន់ផ្សងព្រមគ្នា។ រូបភាពលោកតា លោកយាយ ដែលដឹកដៃគ្នាមកមាត់ទឹកជាមួយដៃកាន់ប្រទីបដើម្បីបណ្តែតបន់ផ្សង ត្រូវបានចែករំលែកតគ្នាពីគណនីមួយទៅគណនីមួយទៀត ដោយក្មេងៗមួយចំនួនសុំខ្មាសនៃភាពផ្អែមល្ហែមរបស់ពួកគាត់។

លើសពីនេះគឺគ្រប់គ្នាបន់ផ្សងសុំឲ្យមានស្នេហាដែលស្ថិតស្ថេរយូរលង់ដូចលោកតា លោកយាយ បើទោះបីជាវ័យចំណាស់ទៅហើយនៅតែស្រលាញ់គ្នា និងមើលថែគ្នាបានយ៉ាងល្អ៕ 

LEAVE A REPLY

Please enter your comment!
Please enter your name here