ថ្មីៗនេះ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួង វប្បធម៏ និងវិចិត្រសិល្បៈ បានបង្ហាញនូវគម្រោងសម្តែងល្ខោនខោលខ្នាតធំនៅតំបន់អង្គរ ដែលការសម្តែងនេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃគំរប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្តម ទិត ថាវរិទ្ធ បានបង្ហោះរូបភាពអមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “ផ្ញើជូនអ្នកគាំទ្រវប្បធម៏ខ្មែរ អ្នកធ្វើគឺធ្វើហើយ នៅឡើយអ្នកគាំទ្រ សូមស្រឡាញ់អោយចេញពីចិត្ត កុំត្រឹមស្រែកបន្ទរយកតែសំលេង ជួបគ្នានៅសៀមរាប ២៨ វិច្ឆិកា ២០១៩”។ សូមជម្រាបថាការសម្តែងល្ខោនខោលនៅសៀមរាបនេះនឹងធ្វើឡើងរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៦ល្ងាច ចូលទស្សនាដោយសេរីមិនមានគិតថ្លៃអ្វីឡើយ។ ចំពោះព័ត៌មានបន្ថែមនឹងជម្រាបជូនពេលក្រោយ។

សូមរំលឹកថាល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​៕ 

LEAVE A REPLY

Please enter your comment!
Please enter your name here