Sinora Roath អ្នកចំរៀង Pop ដែលប្រិយមិត្តប្រហែលជាបានស្គាល់ហើយ បន្ទាប់ពីគាត់បានចេញនៅបទ “Cherry” ដែលទទួលបានការសរសើរមិនដាច់ពីមាត់ លើសាច់ភ្លេង ទំនុកច្រៀង ហើយអត្ថន័យវិញ គឺកាន់តែស្តាប់កាន់តែសុីជំរៅ និយាយអោយស្រួលស្តាប់គឺ សុីអារម្មណ៍ខ្លាំងណាស់។


ប៉ុន្នានម៉ោងមុននេះ Sinora Roath បានបញ្ចេញ MV ថ្មីរបស់បទ “Someone New” នៅលើ Channel VEVO របស់គាត់ ដែលកាន់តែពិសេស ចំរៀង និង រូបភាព ជាមួយរឿងរ៉ាវស្នេហាមួយ ក្នុង Club រាត្រី ថែមទាំងរួម តួអង្គសម្តែងល្បីជាច្រើន។




ក្នុង MV ថ្មីរបស់បទ “Someone New” Sinora Roath ច្រៀង និង Rap អមដោយ Jamie Raine ដែលជាជនជាតិ ម៉ាឡេ ពិតជាចាប់ដៃគ្នាបានយ៉ាងរលូន ជាមួយអត្ថន័យរៀបរាប់ ពីមនុស្សដែលខ្ឡួនស្រលាញ់ទៅមានអ្នកថ្មី។ ហើយសំរាប់ MV គឹមានការសហការណ៍ផលិតដោយក្រុមហ៊ុន EMPIRE Media និង 50K Plus។



ក្នុង MV ថ្មីនោះផងដែរក៏មានការរួមសម្តែងពីតារាល្បី ដូចជា Marie Thach, Flo, Soy Seng Hour … និងតារាជាច្រើនទៀត ដែលធ្វើអោយ MV ទាំងមូលកាន់តែរស់រវើក។


Marie Thach

Soy Seng Hour
តោះទស្សនា MV ថ្មី ” Someone New ” របស់ Sinora Roath ទាំងអស់គ្នា៖
ខាងក្រោមជា MV មុនៗមួយចំនួន របស់ Sinora Roath