នៅពេលដែលខ្ញុំមានអាយុ១០ឆ្នាំ អ្នកប្រហែលជាឃើញខ្ញុំនៅឯផ្ទះបានលេងហ្គេមកុំព្យូទ័រ មើលតុក្កតា ឬការលេងជាមួយតុក្កតារបស់ខ្ញុំ។ ប្រសិនបើខ្ញុំចេញទៅខាងក្រៅ អ្នកប្រហែលជាឃើញ​ខ្ញុំលេងសើច​សប្បាយជាមួយនឹងក្មេងៗដទៃទៀតរហូតដល់ថ្ងៃលិច។ ឥឡូវនេះ ខ្ញុំអាចនឹងមានវត្តមាន​នៅក្នុង​វិស័យ​វិស្វកម្ម។ ប៉ុន្តែនៅពេលដែលខ្ញុំនៅក្មេង មុខវិជ្ជារគណិតវិទ្យា និងការសរសេរកូដ (Coding) សុទ្ធសឹងតែជាមុខវិជ្ជារដែលខ្ញុំមិនចាប់អារម្មណ៍។

Image result for isabel Sieh

ក៏ប៉ុន្តែ ក្មេងស្រីម្នាក់ដែលមកពីទីក្រុង Antipolo ប្រទេសហ្វីលីពីន មានភព្វសំណាង​ខុសពី​ក្មេងៗ​ឯ​ទៀត​។ នាង sabel Sieh ចាប់ផ្ដើមរៀនសរសេរកូដដោយខ្លួនឯងចាប់តាំងពីនាងមានអាយុ១០ឆ្នាំ។

នាង sabel Sieh និយាយថា “នៅពេលដែលខ្ញុំមានអាយុប្រហែលជា១០ឆ្នាំ គ្រូរបស់ខ្ញុំបាន​កត់​សម្គាល់​ឃើញ​ថាខ្ញុំពិតជាចូលចិត្តមុខវិជ្ជារគណិតវិទ្យា។ ដូច្នេះគាត់ណែនាំអោយខ្ញុំរៀនសរសេរកូដ។ គាត់បាន​បង្ហាញ​ខ្ញុំនូវគេហទំព័រមួយដែលមានឈ្មោះថា Code Academy”។

Image result for isabel Sieh

អ្វីដែឡគួរអោយភ្ញាក់ផ្អើ នឹងគួរអោយចាប់អារម្មណ៍ទៅទៀតនោះគឺក្មេងស្រីមួយនេះមិនបាន​បញ្ឈប់​ការ​រៀនសសេរកូដនោះទេ។ ផ្ទុយមកវិញ នាងបានបង្កើតក្រុមហ៊ុនមួយផ្ទាល់ខ្លួនដែលមានឈ្មោះថា “Girls Will Code”។

Girls Will Code
នាង sabel Sieh បានបង្កើតក្រុមហ៊ុនមួយផ្ទាល់ខ្លួនដែលមានឈ្មោះថា “Girls Will Code” ដែលជា​បណ្ដាញ​សហគមន៍មួយនៃក្មេងស្រីដែលមានការចាប់អារម្មណ៍ទៅលើការសេសេរកូដ។ គោលបំណង​របស់ Girls Will Code គឺដើម្បីលើកទឺកចិត្តក្រុមក្មេងស្រីៗ នឹងលើកទឺកចិត្តអោយសាលានានា​អោយ​បង្រៀន​សិស្សអំពីមួលដ្ឋានគ្រឺះនៃកម្មវិធី (Programming) ឬក៏បង្កើតសកម្មភាពស្រដៀងនេះក្រៅ​ពីការ​សិក្សា​នៅក្នុងសាលា។

Image result for isabel Sieh​ girl will code

ស្ថិតក្នុងវ័យ១០ឆ្នាំ នាង sabel Sieh ចាប់ផ្ដើមរៀនអំពីមូលដ្ឋានគ្រឺះនៃ Hypertext Markup Language (HTML) និង JavaScript តាមរយៈថ្នាក់អនឡាញ។ HTML គឺជាមូលដ្ឋានគ្រឹះនៃ Webpage។ វាកំ​ណត់​មាតិកានៃ Webpage និងជាមួយក្នុងចំណោមមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីសិក្សា​អំពីកម្ម​វិធី​ផ្សេង​ៗទៀតដែលអាចអោយយើងបង្កើត Websites បាន។

ខណៈពេលដែលនាង sabel Sieh កំពុងតែរៀន នាងចាប់អារម្មណ៍ថាអ្វីដែលនាងកំពុងតែរៀន​តាម​ប្រព័ន្ធ​​អន​ឡាន​ហាក់​បីដូចជានៅមានកំរិតនៅ​ឡើយ។ ដូច្នេះ នៅពេលដែលម្ដាយរបស់​នាងមើល​ឃើញ​អំពីការប្ដេជ្ញាចិត្តរបស់កូនស្រីគាត់ គាត់ក៏បានជួលគ្រូម្នាក់មកបង្រៀនកូនគាត់នៅផ្ទះ​ដើម្បី​ពង្រឹង​ជំនាញ​របស់នាងអោយកាន់តែរឹងមាំជាងមុន។

Related image

បើយោងទៅតាមនាង Sabel Sieh “នៅពេលដែលអ្នកមានការប្ដេជ្ញាចិត្តក្នុងការធ្វើអ្វីមួយ នោះអ្នកនឹងគិតថាវាស្រួលធ្វើ”។ ដូច្នេះហើយទើបនាងចាប់ផ្ដើមបង្កើតក្រុមហ៊ុន “Girls Will Code”

បច្ចុប្បន្នមានវ័យ១៣ឆ្នាំ នាង Sieh បានអោយជាដំបូន្មានថា “វាមិនមែនឆាប់ពេក ឬយឺតពេលពេកក្នុងការរៀនអ្វីដែលថ្មីនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here